ការធ្វើទីផ្សារសំរាប់អាជីវកម្មក្នុងស្រុក

កំហុសដែលកើតឡើងជាញឹកញាប់នៃការប្រើប្រាស់ Google Maps របស់អាជីវកម្មក្នុងប្រទេសកម្ពុជា

១. ប្រូហ្វាល Google Maps មិនពេញលក្ខណៈ អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជាធ្វើការបង្កើតការចុះឈ្មោះលើ Google Maps ក៏ប៉ុន្តែទុកចន្លោះទំនេរមិនព្រមបំពេញនៅលើប្រូហ្វាល។ ការមិនមាន ការពិពណ៌នាអំពីអាជីវកម្ម សេវាកម្ម ម៉ោងដំណើរការ ឬរូបថត ធ្វើឲ្យការដាក់តាំងលើ Google Maps មិនមានលក្ខណៈបែបអាជីព។ ហ្គូកហ្គលចូលចិត្តជាងចំពោះប្រូហ្វាលដែលពេញលេញ ហើយអតិថិជនក៏ទុកចិត្តអាជីវកម្មដែលផ្តល់នូវព័ត៌មានច្បាស់លាស់ និងលំអិតផងដែរ។  ២. ព័ត៌មានអាជីវកម្មមិនត្រឹមត្រូវ ឬមិនដូចគ្នា កំហុសមួយដ៏ញឹកញាប់នោះគឺការប្រើប្រាស់លេខទូរស័ព្ទខុស អាស័យដ្ឋានខុស ឬឈ្មោះអាជីវកម្មខុស។ នៅពេលព័ត៌មានលើ Google Maps មិនត្រូវគ្នានឹងផេកហ្វេសប៊ុក ឬវេបសាយ Google អាចនឹងធ្វើឲ្យការដាក់តាំងនោះមិនទទួលបាន វីយូ (Views)។ អតិថិជនក៏អាចនឹងមានអារម្មណ៍ច្រឡំ ឬអន់ចិត្ត នៅពេលដែលពួកគេមិនអាចទាក់ទង ឬរកឃើញនូវអាជីវកម្មណាមួយដោយងាយ។  ៣. ការរើសប្រភេទអាជីវកម្មមិនត្រឹមត្រូវ ប្រភេទអាជីវកម្មជួយ Google ឲ្យយល់ពីថាតើអាជីវកម្មមួយផ្តល់ជូននូវផលិតផល ឬសេវាកម្មអ្វីខ្លះ។ អាជីវកម្មជាច្រើនតែងរើសយកប្រភេទអាជីវកម្មមួយដែលមានលក្ខណៈទូទៅពេក ឬ មិនត្រូវតែម្តង។ នៅពេលដែលប្រភេទមិនត្រឹមត្រូវ ការដាក់តាំងអាចនឹងបង្ហាញនៅក្នុងការរាវរកដែលមិនចំគោលដៅ ឬមិនលេចឡើងក្នុងការរាវរកតែម្តង ដែលវាធ្វើឲ្យថយចុះនូវចំនួនអ្នកចូលមើលដែលអាចនឹងទិញផលិតផល ឬសេវាកម្ម។  ៤. […]

កំហុសដែលកើតឡើងជាញឹកញាប់នៃការប្រើប្រាស់ Google Maps របស់អាជីវកម្មក្នុងប្រទេសកម្ពុជា Read More »

យល់ដឹងពីឥរិយាបថលើអនឡាញនៃអតិថិជនក្នុងប្រទេសកម្ពុជា

ការយល់ដឹងអំពីរបៀបដែលអតិថិជនធ្វើសកម្មភាពអនឡាញមានសារសំខាន់ណាស់សំរាប់អាជីវកម្មក្នុងស្រុកដែលចង់ប្រើប្រាស់ការធ្វើទីផ្សារបែបឌីជីថលប្រកបដោយប្រសិទ្ធភាព។ អាជីវកម្មជាច្រើនវិនិយោគពេលវេលា និងលុយកាក់ទៅលើផេកហ្វេសប៊ុក ការផ្សាយពាណិជ្ជកម្ម ឬគេហទំព័រ ប៉ុន្តែនៅតែជួបការលំបាកក្នុងការទទួលបានលទ្ធផលពិត។ បញ្ហាភាគច្រើនពុំមែនដោយសារតែវេទិកានោះទេ ប៉ុន្តែគឺការយល់ច្រឡំអំពីរបៀបដែលអតិថិជនក្នុងស្រុកគិត រាវរក និងសម្រេចចិត្តនៅលើអនឡាញ។  អតិថិជនក្នុងប្រទេសកម្ពុជាប្រើប្រាស់ហ្វេសប៊ុកជាជម្រើសមុនគេ សំរាប់ប្រជាជនកម្ពុជាភាគច្រើន ហ្វេសប៊ុកគឺជាចំណុចចាប់ផ្តើមចំបងសំរាប់ការប្រើអ៊ីនថឺណែត។ អតិថិជនប្រើប្រាស់ហ្វេសប៊ុកមិនសំរាប់តែការកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីស្វែងរកអាជីវកម្ម ឆែកមើលប្រូម៉ូសិន និងអានខមិនពីអ្នកប្រើប្រាស់ផ្សេងផងដែរ។ នៅពេលដែលនរណាម្នាក់លឺអំពីអាជីវកម្មមួយ រឿងដំបូងដែលពួកគេធ្វើជាញឹកញាប់គឺស្វែងរកផេកហ្វេសប៊ុក ជាជាងគេហទំព័ររបស់អាជីវកម្មនោះ។ នេះមានន័យថា អាជីវកម្មត្រូវបានគេពិចារណាផ្អែកទៅលើភាពសកម្ម ការឆ្លើយតប និងភាពគួរឲ្យទុកចិត្តរបស់ផេកហ្វេសប៊ុកនៃអាជីវកម្មនោះ។ ផេកដែលមានមាតិកាថ្មីៗ រូបភាពពិតៗ និងការឆ្លើយតបរហ័សហាក់ទទួលបានទំនុកចិត្តច្រើនជាងផេកដែលមិនមានសកម្មភាព ឬមិនពេញលក្ខណៈ។  ទំនុកចិត្តត្រូវបានកសាងឡើងតាមរយៈភស្តុតាងលើបណ្តាញសង្គម អតិថិជនក្នុងប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើភស្តុតាងក្នុងបណ្តាញសង្គម នៅពេលពួកគេសម្រេចចិត្តទិញតាមអនឡាញ។ ពួកគេមើលទៅលើ ខមិន ការសែរ ការប្រតិកម្មតប (រីអេក) និងការរីវីយូ មុននឹងទាក់ទងទៅកាន់អាជីវកម្មមួយ។ អាជីវកម្មមួយដែលមានអ្នកតាមដានច្រើន ប៉ុន្តែមិនសូវមានការឆ្លើយឆ្លងគឺនៅតែមានអារម្មណ៍ថា មិនមានទំនុកចិត្ត។  អតិថិជនជាញឹកញាប់តែងអានខមិនយ៉ាងប្រុងប្រយ័ត្នដើម្បីដឹងរបៀបដែលអាជីវកម្មឆ្លើយតបទៅកាន់សំនួរ ឬសំណូមពរ។ ការឆ្លើយតបដោយគួរសម ចម្លើយច្បាស់លាស់ និងអន្តរទំនាក់ទំនងជាមួយអតិថិជន ជួយបង្កើនទំនុកចិត្ត។ ភាពស្ងាត់ ឬការឆ្លើយតបយឺតអាចបណ្តាលឲ្យអតិថិជនជ្រើសរើសជម្រើសផ្សេងទៀតយ៉ាងលឿន។  ការផ្ញើសារគឺមានការនិយមជាងការបំពេញទំរង់ ឬអ៊ីម៉េល អតិថិជនក្នុងប្រទេសកម្ពុជាភាគច្រើនចូលចិត្តទាក់ទងទៅអាជីវកម្មតាមរយៈការផ្ញើសារផ្ទាល់ជាងការខល ឬអ៊ីម៉េល។ កម្មវិធីផ្ញើសារតាមហ្វេសប៊ុក (Messenger)

យល់ដឹងពីឥរិយាបថលើអនឡាញនៃអតិថិជនក្នុងប្រទេសកម្ពុជា Read More »

ហេតុអ្វីអាជីវកម្មក្នុងស្រុកគួរមានគេហទំព័រផ្ទាល់ខ្លួន?

អាជីវកម្មក្នុងស្រុកជាច្រើនជឿថា ការមានផេកហ្វេសប៊ុកមួយគឺគ្រប់គ្រាន់សំរាប់ការធ្វើទីផ្សារអនឡាញ។ ខណៈដែលបណ្តាញសង្គមដើរតួនាទីសំខាន់ វាមិនគួរជាវេទិកាអនឡាញតែមួយគត់សំរាប់អាជីវកម្មឡើយ។ គេហទំព័រមួយផ្តល់ដល់អាជីវកម្មនូវ កិត្តិនាម វត្តមាន និងស្ថិរភាពរយៈពេលវែង។ នៅក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន អតិថិជនរំពឹងថា អាជីវកម្មពិតមួយតែងមានគេហទំព័រផ្លូវការណ៍មួយ។  គេហទំព័រជួយកសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះ នៅពេលដែលអតិថិជនស្វែងរកអាជីវកម្មមួយ និងឃើញនូវគេហទំព័រសមរម្យមួយ ពួកគេនឹងមានអារម្មណ៍ថាមានទំនុកចិត្តជាង។ គេហទំព័រមួយជួយឲ្យអាជីវកម្មមួយមើលទៅរឹងមាំ និងលក្ខណៈផ្លូវការណ៍ បើទោះបីអាជីវកម្មមានទំហំតូច ឬទើបតែបើកក៏ដោយ។ បើគ្មានគេហទំព័រ អតិថិជនមួយចំនួនអាចនឹងសួរថា អាជីវកម្មនោះវាគួរឲ្យទុកចិត្តបាន ឬពិតប្រាកដឬអត់។ គេហទំព័រសាមញ្ញ ស្អាតមួយជួយបង្កើតចំនាប់អារម្មណ៍ដំបូងដ៏ខ្លាំងមួយ និងបង្កើតទំនុកចិត្តមុនពេលដែលការទំនាក់ទំនងកើតឡើង។  គេហទំព័រជួយអតិថិជនឲ្យរកឃើញអ្នកនៅលើ Google អតិថិជនជាច្រើនធ្វើការស្វែងរកនៅលើហ្គូកហ្គលសិនមុននឹងជ្រើសយកអាជីវកម្មមួយ។ ពួកគេស្វែងរកសេវាកម្ម ទីតាំង ម៉ោងដំណើរការ និងការផ្តល់មតិយោបល់។ គេហទំព័រជួយហ្គូកហ្គលឲ្យយល់ការផ្តល់ជូនរបស់អាជីវកម្មអ្នក និងនរណាដែលគួរមើលឃើញនៅក្នុងការរាវរក។ បើគ្មានគេហទំព័រទេ អាជីវកម្មរបស់អ្នកបាត់បង់នូវឳកាសក្នុងការលេចឡើងនៅក្នុងការរាវរកទាំងនេះ ជាពិសេសនៅពេលអតិថិជនកំពុងតែចង់ទិញ ឬមកទស្សនាខ្លាំង។  ការគ្រប់គ្រងពេញលេញទៅលើព័ត៌មានអាជីវកម្មរបស់អ្នក វេទិកាបណ្តាញសង្គមផ្លាស់ប្តូររបៀបរបបនៃការដំណើរការជាញឹកញាប់។ ការផូសរបស់អ្នកអាចនឹងមិនទៅដល់ទស្សនិកជន លើកលែងតែអ្នកចំនាយលុយផ្សាយពាណិជ្ជកម្ម។ ជាមួយគេហទំព័រមួយ អ្នកមានអំនាចគ្រប់គ្រងយ៉ាងពេញលេញទៅលើមាតិកា។ អ្នកជាអ្នកសម្រេចចិត្តថា ព័ត៌មានអ្វីដែលត្រូវបង្ហាញ ការបង្ហាញប្រែនបែបណា និងរបៀបដែលអតិថិជនផ្លាស់ទីពីទំព័រមួយទៅទំព័រមួយទៀត។ វាផ្តល់ឲ្យអាជីវកម្មអ្នកនូវលំនឹង និងភាពឯករាជ្យក្នុងរយៈពេលវែង។  ជាទីស្នាក់ការកណ្តាលមួយសំរាប់រាល់ការធ្វើទីផ្សារ គេហទំព័រមួយដើរតួជាវេទិកាចំបងសំរាប់វត្តមានអនឡាញរបស់អ្នក។ អ្នកអាចតភ្ជាប់ជាមួយប្រូហ្វាលអាជីវកម្មលើហ្គូកហ្គល

ហេតុអ្វីអាជីវកម្មក្នុងស្រុកគួរមានគេហទំព័រផ្ទាល់ខ្លួន? Read More »

ពន្យល់ងាយយល់៖ អ្វីទៅជា ឌីជីថលម៉ាឃីតធីង ឬការធ្វើទីផ្សារបែបឌីជីថល? 

ម្ចាស់អាជីវកម្មជាច្រើនបានលឺពាក្យថា Digital Marketing ឬជាខ្មែរ ប្រែថា ការធ្វើទីផ្សារបែបឌីជីថល ឬឌីជីថលម៉ាឃីតធីង ជាញឹកញយជារៀងរាល់ថ្ងៃ ប៉ុន្តែនៅតែមិនបានយល់ច្បាស់ថា វាជាអ្វីឲ្យប្រាកដ។ អ្នកមួយចំនួនគិតថា វាមានភាពស្មុគ្រស្មាញ ប្រើការចំនាយច្រើន ឬ​សំរាប់តែក្រុមហ៊ុនធំៗ។ តាមពិតទៅ ឌីជីថលម៉ាឃីតធីង គឺសំដៅយ៉ាងខ្លីទៅលើការប្រើប្រាស់អ៊ីនថឺណែតដើម្បីជួយមនុស្សឲ្យរកឃើញ ទុកចិត្ត និងជ្រើសរើសយកអាជីវកម្មរបស់អ្នក។ អត្ថបទនេះនឹងពន្យល់អំពី ឌីជីថលម៉ាឃីតធីង ឲ្យងាយយល់បំផុត ដើម្បីឲ្យម្ចាស់អាជីវកម្មបានយល់ច្បាស់។  អ្វីទៅជា ឌីជីថលម៉ាឃីតធីង? ឌីជីថលម៉ាឃីតធីង សំដៅលើការប្រូម៉ូតអាជីវកម្មរបស់អ្នកដោយប្រើប្រាស់ឧបករណ៍អនឡាញ។ ឧបករណ៍អនឡាញទាំងនេះរួមមាន បណ្តាញសង្គម ហ្គូហ្គល គេហទំព័រ វីដេអូ និងការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញ។ មិនចាំតែអតិថិជនដើរកាត់ហាងរបស់អ្នក ឌីជីថលម៉ាឃីតធីង ជួយអាជីវកម្មរបស់អ្នកលេចឡើងនៅកន្លែងដែលអតិថិជនតែងតែចំនាយពេល ដែលភាគច្រើននោះគឺ ទូរស័ព្ទស្មាតហ្វូន និងវេទិកាអនឡាញនានា ដូចជាហ្វេសប៊ុកជាដើម។  និយាយឲ្យងាយយល់គឺ ឌីជីថលម៉ាឃីតធីងជួយអតិថិជនឲ្យដឹងថា អាជីវកម្មរបស់អ្នកមានវត្តមាន យល់ពីការផ្តល់ជូនរបស់អាជីវកម្មអ្នក និងមានអារម្មណ៍ទុកចិត្តគ្រប់គ្រាន់ក្នុងការទាក់ទងអ្នក ឬទៅមើលហាងអ្នក។  ហេតុអ្វីបានជាឌីជីថលម៉ាឃីតធីង មានសារសំខាន់សំរាប់អាជីវកម្មក្នុងស្រុក?  សព្វថ្ងៃនេះ អតិថិជនភាគច្រើនធ្វើការស្រាវជ្រាវតាមអនឡាញ មុននឹងពួកគេទិញអ្វីមួយ។ ពួកគេស្រាវជ្រាវរាវរកលើ ហ្គូកហ្គល ឆែកមើលហ្វេសប៊ុកផេក អានមតិយោបល់

ពន្យល់ងាយយល់៖ អ្វីទៅជា ឌីជីថលម៉ាឃីតធីង ឬការធ្វើទីផ្សារបែបឌីជីថល?  Read More »

តើអតិថិជនធ្វើការស្វែងរកអាជីវកម្មក្នុងស្រុកនៅលើ GOOGLE ដោយវិធីណាខ្លះ?

អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជាជឿថា អតិថិជនស្វែងរកពួកគេនៅលើ GOOGLE ដោយសារតែពួកគេមានគេហទំព័រ ឬផេកហ្វេសប៊ុក? តែតាមពិតទៅ របៀបដែលអតិថិជនស្វែងរកអាជីវកម្មក្នុងតំបន់នៅលើ GOOGLE គឺមានលក្ខណៈស៊ីជម្រៅជាងនេះ។ ការយល់ពីដំណើរការនេះជួយអាជីវកម្មផ្តោតលើសកម្មភាពដែលត្រឹមត្រូវ ជាជាងខ្ជះខ្ជាយពេលវេលាទៅលើអ្វីៗដែលមិនផ្តល់លទ្ធផល។    អត្ថបទនេះនឹងពន្យល់ពីរបៀបដែលអតិថិជនស្វែងរកអាជីវកម្មក្នុងតំបន់ពិតប្រាកដនៅលើ GOOGLE និងអំពីអ្វីដែលម្ចាស់អាជីវកម្មគួរយលដឹងអំពីវត្តមានរបស់ខ្លួនតាមអនឡាញ។  អតិថិជនភាគច្រើនចាប់ផ្តើមជាមួយការរាវរកបែបសាមញ្ញ នៅពេលដែលមនុស្សត្រូវការផលិតផល ឬសេវាកម្មមួយ ពួកគេជាធម្មតាចាប់ផ្តើមជាមួយការរាវរកដ៏ងាយមួយនៅលើ GOOGLE។ ពួកគេវាយនូវអ្វីដែលគេចង់បាន និងទីតាំង ជាធម្មតាជាមួយពាក្យសាមញ្ញបំផុត។ ជាឧទាហរណ៍ ពួកគេអាចស្វែងរក ភោជនីយដ្ឋាននៅក្បែរពួកគេ សេវាកម្មជួសជុលក្នុងក្រុងរបស់ពួកគេ ឬក៏គ្លីនិកដែលនៅជិតទីតាំងរបស់គេ។  អតិថិជនមិនគិតពីឈ្មោះរបស់អាជីវកម្មនៅពេលនេះទេ។ ពួកគេគិតអំពីការដោះស្រាយបញ្ហារបស់គេឲ្យបានឆាប់រហ័ស។ ការងាររបស់ GOOGLE គឺត្រូវបង្ហាញលទ្ធផលដែលគួរឲ្យទុកចិត្ត និងពាក់ព័ន្ធបំផុត ស្របទៅតាមការរាវរកនោះ។  ជាញឹកញាប់ ផែនទី GOOGLE គឺជាលទ្ធផលដំបូងដែលអតិថិជនមើលឃើញ សំរាប់ការរាវរកក្នុងតំបន់ ផែនទី GOOGLE ដើរតួសំខាន់ជាងគេ។ ក្នុងករណីជាច្រើន អតិថិជននឹងឃើញផែនទីមួយ ជាមួយអាជីវកម្មនៅក្បែរៗនោះ មុននឹងពួកគេមើលទៅខាងក្រោមដែលមានជាគេហទំព័រធម្មតា។ រឿងនេះជារឿងពិតមែនទែនពិសេសសំរាប់ទូរស័ព្ទដៃ ដែលប្រជាជនកម្ពុជាប្រើភាគច្រើនដើម្បីរាវរកអនឡាញ។  អាជីវកម្មដែលចេញមកលើផែនទី GOOGLE ដោយមានព័ត៌មានច្បាស់លាស់ រូបថត និងមតិខមិន តែងតែទទួលបានការចាប់អារម្មណ៍មុនគេ។ អតិថិជនជាច្រើនរើសយកដោយផ្ទាល់ចេញពីផែនទី

តើអតិថិជនធ្វើការស្វែងរកអាជីវកម្មក្នុងស្រុកនៅលើ GOOGLE ដោយវិធីណាខ្លះ? Read More »

អ្វីដែលត្រូវផូសលើហ្វេសប៊ុកនៅពេលអ្នកមិនដឹងថាត្រូវផូសអ្វី

អាជីវកម្មជាច្រើននៅប្រទេសកម្ពុជាជួបប្រទះនៅបញ្ហាដូចគ្នា។ ពួកគេដឹងថាហ្វេសប៊ុកមានសារសំខាន់ ប៉ុន្តែ នៅពេលដែលពួកគេចង់ផូសអ្វីមួយ ពួកគេមិនដឹងថា ត្រូវផូសនិយាយពីអ្វី ឬចែករំលែកពីអ្វី។ ពីថ្ងៃឡើងដល់សប្តាហ៍ សប្តាហ៍ឡើងដល់ខែ ផេកហ្វេសប៊ុករបស់ពួកគេនៅតែគ្មានសកម្មភាព។ ប៉ុន្តែនេះជារឿងធម្មតា ហើយវាពុំមានន័យថា អាជីវកម្មនោះបានបរាជ័យក្នុងការធ្វើទីផ្សារឡើយ។ ជាធម្មតា វាមានន័យថា អាជីវកម្មនោះកំពុងតែគិតច្រើនជ្រុលអំពីមាតិកាដែលត្រូវផូសផ្សាយ។  ការពិតនោះគឺថា មាតិកាលើហ្វេសប៊ុកដែលមានប្រសិទ្ធភាពមិនចាំបាច់មានការច្នៃប្រឌិតអ្វីខ្លាំងពេក ឬស្មុគ្រស្មាញអ្វីនោះទេ។ វាគ្រាន់តែត្រូវការភាពពិត ភាពមានប្រយោជន៍ និងភាពជាប់លាប់។ នៅពេលដែលអាជីវកម្មយល់ពីបញ្ហានេះ ការផូសផ្សាយនឹងប្រែក្លាយជាភាពងាយស្រួលជាងមុន។  ត្រូវចងចាំពីមូលហេតុដែលទស្សនិកជនធ្វើការតាមដានផេកអាជីវកម្មរបស់អ្នក មនុស្សមិនតាមដានផេកអាជីវកម្មរបស់អ្នកត្រឹមតែដើម្បីមើលការប្រូម៉ូតផលិតផលនោះទេ។ ពួកគេតាមដានផេកមួយដើម្បីរៀនសូត្រ ដើម្បីភ្ជាប់ទំនាក់ទំនង និងដើម្បីមើលថាតើអាជីវកម្មអ្នកគួរឲ្យទុកចិត្តបានឬទេ។ នៅពេលអ្នកយល់ពីចំនុចនេះ គំនិតក្នុងការធ្វើមាតិកានឹងកើតឡើងដោយឯកឯង។ ជំនួសឲ្យការសួរថា តើខ្ញុំគួរផូសអ្វីនៅថ្ងៃនេះ? អ្នកគួរតែសួរថា តើអ្វីទៅដែលមានប្រយោជន៍សំរាប់អតិថិជនរបស់ខ្ញុំនៅថ្ងៃនេះ? វិញ។ ការផ្លាស់ប្តូរផ្នត់គំនិតតូចមួយនេះជួយកំចាត់ចោលនូវសំពាធ ហើយបើកឳកាសសំរាប់គំនិតមាតិកាជាច្រើន។  ចែករំលែកពីអ្វីដែលកើតឡើងនៅក្នុងអាជីវកម្មរបស់អ្នកជារៀងរាល់ថ្ងៃ រាល់អាជីវកម្មតែងតែមានសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ ហើយសកម្មភាពទាំងនេះគឺជាមាតិកាមួយរួចស្រេចទៅហើយ។ ការរៀបចំផលិតផល ការបំរើសេវាជូនអតិថិជន ការទទួលទំនិញ ការរៀបចំហាង ឬការធ្វើការជាមួយក្រុមការងាររបស់អ្នក សុទ្ធតែជាមាតិកាដែលអាចចែករំលែកបាន។ រូបភាពសាមញ្ញៗ វីដេអូខ្លីៗដែលបង្ហាញពីការងារពិតជួយកសាងទំនុកចិត្ត។ អតិថិជនក្នុងប្រទេសកម្ពុជាចង់មើលឃើញនូវភាពពិត។ ពួកគេចង់ឃើញថា មានក្រុមការងារពិតៗ ដែលធ្វើការនៅខាងក្រោយផេក មិនមែនត្រឹមតែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ។  ឆ្លើយសំនួរដែលអតិថិជនតែងតែសួរអ្នកជាញឹកញាប់

អ្វីដែលត្រូវផូសលើហ្វេសប៊ុកនៅពេលអ្នកមិនដឹងថាត្រូវផូសអ្វី Read More »

តើមានប្រភេទមាតិកាវីដេអូអ្វីខ្លះដែលលោកអ្នកអាចបង្កើតសំរាប់អាជីវកម្មរបស់អ្នក?​

មាតិកាវីដេអូបានក្លាយជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពសំរាប់អាជីវកម្មក្នុងស្រុកនៃប្រទេសកម្ពុជាក្នុងការធ្វើទំនាក់ទំនង និងផ្តល់ព័ត៌មានទៅកាន់អតិថិជន។ មិនថាតាមរយៈ ហ្វេសប៊ុក តិកតុក យូធូប ឬវេទិកាផ្សេងទៀត វីដេអូជួយអាជីវកម្មក្នុងការពន្យល់ពីតម្លៃរបស់ពួកគេ ការកសាងទំនុកចិត្ត និងការឈរលេចធ្លោក្នុងទីផ្សារប្រកួតប្រជែង។  អត្ថប្រយោជន៍នៃមាតិកាវីដេអូគឺថា វានាំអតិថិជនឲ្យបានឃើញ បានលឺ និង​ស្គាល់អាជីវកម្ម មុននឹងពួកគេធ្វើទំនាក់ទំនងមកកាន់អាជីវកម្មនោះ។ អត្ថបទនេះនឹងពន្យល់ពីប្រភេទវីដេអូផ្សេងៗដែលអាជីវកម្មក្នុងប្រទេសកម្ពុជាអាចបង្កើតដើម្បីទាក់ទាញអតិថិជន និងបង្កើនប្រែនរបស់ពួកគេ។  វីដេអូណែនាំពីអាជីវកម្ម វីដេអូណែនាំពីអាជីវកម្មមួយអាចជួយអតិថិជនឲ្យបានយល់ពី ថាតើអ្នកជានរណា តើអ្នកផ្តល់នូវអ្វីខ្លះ និងហេតុអ្វីអតិថិជនគួររើសយកអ្នក។ អតិថិជនក្នុងប្រទេសកម្ពុជាតែងតែចង់ឃើញនូវក្រុមមនុស្សនៅពីក្រោយអាជីវកម្មមួយមុននឹងគេសម្រេចចិត្តថាទិញ។ វីដេអូសាមញ្ញមួយដែលថតហាងលក់របស់អ្នក ការិយាល័យ ឬកន្លែងធ្វើការអាចជួយប្រែនរបស់អ្នកឲ្យមានអារម្មណ៍ថា ពិតៗ និងគួរជាទីទុកចិត្ត។  ប្រភេទវីដេអូនេះគឺល្អណាស់សំរាប់តាំងជាផូសលើគេជានិច្ច​ (Pinned Post) លើផេកបណ្តាញសង្គម ឬនៅទំព័រដើមរបស់គេហទំព័រ ឬជាវីដេអូដំបូងសំរាប់ទស្សនិកជនថ្មី។  វីដេអូពន្យល់ពីផលិតផលនិងសេវាកម្ម អតិថិជនជាច្រើនមានការស្ទាក់ស្ទើរដោយសារតែពួកគេមិនបានយល់ពេញលេញអំពីផលិតផល ឬសេវាកម្មមួយ។ វីដេអូពន្យល់ជួយកំចាត់ចោលនូវការយល់ច្រឡំ ឬភាពមិនច្បាស់លាស់ផ្សេងៗ ដោយការបង្ហាញច្បាស់ៗថា វាដំណើរការបែបណា តើវាជួយដោះស្រាយបញ្ហាអ្វីខ្លះ និង អតិថិជននឹងទទួលបានអ្វីខ្លះពីផលិតផល ឬសេវាកម្ម។  វីដេអូបែបនេះមានប្រយោជន៍ខ្លាំងពិសេសសំរាប់សេវាកម្ម ផលិតផលបច្ចេកទេស ឬសេវាកម្មមានតម្លៃខ្ពស់ផ្សេងៗ។ នៅពេលអតិថិជនយល់ច្បាស់ ពួកគេអាចនឹងធ្វើសកម្មភាពក្នុងការទិញ ឬជួលសេវាកម្មរបស់អ្នក។  វីដេអូក្រោយឆាក វីដេអូក្រោយឆាកបង្ហាញពីរបៀបដែលអាជីវកម្មមួយធ្វើប្រតិបត្តិការក្នុងជីវិតពិត។ វាអាចជាវីដេអូអំពី ការរៀបចំផលិតផល

តើមានប្រភេទមាតិកាវីដេអូអ្វីខ្លះដែលលោកអ្នកអាចបង្កើតសំរាប់អាជីវកម្មរបស់អ្នក?​ Read More »

របៀបប្រែក្លាយអ្នកតាមដានក្នុងផេកបណ្តាញសង្គមឲ្យក្លាយជាអតិថិជនពិត

អាជីវកម្មក្នុងប្រទេសកម្ពុជាជាច្រើនបានប្រើប្រាស់បណ្តាញសង្គមដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម ឬតិកតុក​ យ៉ាងខ្លាំងក្លា ដោយមានអ្នកតាមដាន (Followers) រាប់ពាន់ រាប់ម៉ឺននាក់។ ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមានអ្នកតាមដានច្រើន ការលក់នៅតែមានលក្ខណៈខ្សោយនៅឡើយ។ បញ្ហានេះកើតឡើងដោយសារតែការមានអ្នកតាមដានច្រើនតែមួយមុខមិនអាចទាញយកចំណូលបាននោះទេ។ អ្វីដែលជាបញ្ហាសំខាន់នោះគឺការមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវក្នុងការប្រែក្លាយអ្នកតាមដានទាំងនោះ ឲ្យមានទំនុកចិត្ត ការទំនាក់ទំនងល្អ និងចុងក្រោយក្លាយជាអតិថិជនពិតប្រាកដ។  អត្ថបទនេះនឹងជួយពន្យល់នូវរបៀបក្នុងការដែលអាជីវកម្មខ្នាតតូចនិងមធ្យមក្នុងប្រទេសកម្ពុជាអាចធ្វើការប្រែក្លាយអ្នកតាមដានក្នុងបណ្តាញសង្គមទៅជាអតិថិជនដែលចំនាយលុយលើផលិតផល ឬសេវាកម្មរបស់អ្នក ដោយប្រើប្រាស់វិធីសាស្ត្រដែលសាមញ្ញ និងជាក់ស្តែងដែលមានប្រសិទ្ធភាពក្នុងបរិបទទីផ្សារក្នុងតំបន់។  ផ្តោតលើអ្នកតាមដានដែលត្រឹមត្រូវ មិនត្រឹមតែចំនួននោះទេ កំហុសមួយដែលធំបំផុតដែលអាជីវកម្មតែងតែធ្វើគឺការផ្តោតខ្លាំងពេកលើការបង្កើនចំនួនអ្នកតាមដាន។ ការមានអ្នកតាមដានច្រើនមិនអាចជួយបាននោះទេ ប្រសិនបើពួកគេមិនមានចំនាប់អារម្មណ៍ទៅលើផលិតផល ឬ មិនរស់នៅក្នុងតំបន់ដែលអាជីវកម្មធ្វើប្រតិបត្តិការ។ អាជីវកម្មធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជាគួរតែផ្តោតលើការទាញយកអ្នកតាមដានក្នុងតំបន់​ ដែលទំនងនឹងទិញផលិតផលពីអ្នក។​ នៅពេលដែលមាតិកា និងការផ្សាយពាណិជ្ជកម្មមានការតម្រង់ទិសល្អទៅកាន់ទីតាំង ក្រុមអាយុ និងចំណង់ចំណូលចិត្តត្រឹមត្រូវ​ ការទទួលការបញ្ជាទិញនឹងមានការកើនឡើង។ ចំនួនអ្នកតាមដានតិច តែចំគោលដៅ តែងតែផ្តល់លទ្ធផលបានប្រសើរជាងចំនួនច្រើនតែមិនសូវចំគោលដៅ។  កសាងទំនុកចិត្តមុននឹងចាប់ផ្តើមនិយាយដល់ការលក់ ទំនុកចិត្តដើរតួនាទីយ៉ាងសំខាន់មួយក្នុងការសម្រេចចិត្តក្នុងការទិញតាមរយៈអនឡាញ ក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ជាច្រើនមានការប្រយ័ត្នប្រយែង ដោយសារតែការបោកប្រាស់ ឬផលិតផលដែលមានគុណភាពទាប ដែលពួកគេធ្លាប់បានជួបប្រទះកន្លងមក។ ប្រសិនបើផេកអាជីវកម្មមួយមើលទៅហាក់មិនមានភាពសកម្ម មិនច្បាស់លាស់ ឬមិនមានបែបផែនត្រឹមត្រូវ មនុស្សនឹងមានភាពស្ទាក់ស្ទើរក្នុងការទិញ។ ការកសាងទំនុកចិត្តអាចធ្វើទៅបាន ដោយការបង្ហាញផលិតផលពិតឲ្យបានញឹកញាប់ ការបង្ហាញនូវមាតិកានៅពីក្រោយការលក់​ ការផូសមតិយោបល់ពិតៗពីអតិថិជនផ្ទាល់ និងការរក្សានូវសកម្មភាពអនឡាញឲ្យបានទៀងទាត់។​

របៀបប្រែក្លាយអ្នកតាមដានក្នុងផេកបណ្តាញសង្គមឲ្យក្លាយជាអតិថិជនពិត Read More »

How Cambodian SMEs Can Use Facebook Ads to Boost Sales

Facebook is still the most powerful marketing tool in Cambodia. With over 10 million active users, it’s where your customers spend their time—and where local businesses can grow quickly with the right strategy. Here’s how SMEs can start using Facebook Ads effectively. 1. Start With One Clear Goal So before you start advertising on Facebook

How Cambodian SMEs Can Use Facebook Ads to Boost Sales Read More »

Top 8 Digital Marketing Tools Every Local Business Should Use

Digital presence for local businesses has become essential these days – from small coffee shops to service providers with branding becoming more and more important in attracting new customers and retaining existing clients. Modern digital technology allows local businesses to manage their digital marketing strategy without the need for technical skills. For example, a small

Top 8 Digital Marketing Tools Every Local Business Should Use Read More »