កំហុសដែលកើតឡើងញឹកញាប់ក្នុងការប្រើប្រាស់បណ្តាញសង្គមរបស់អាជីវកម្មក្នុងស្រុក

បណ្តាញសង្គមបានក្លាយជាឧបករណ៍សំរាប់ធ្វើទីផ្សារដ៏សំខាន់បំផុតមួយសំរាប់អាជីវកម្មក្នុងស្រុក។ វាអនុញ្ញាតិឲ្យអាជីវកម្មធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជន ការកសាងទំនុកចិត្ត និងការបង្កើនការស្គាល់ដោយប្រើប្រាស់ការចំនាយតិច។​ ទោះជាបែបនេះក្តី អាជីវកម្មក្នុងស្រុកជាច្រើននៅតែពិបាកក្នុងការទទួលលទ្ធផលពីបណ្តាញសង្គម។ ភាគច្រើន បញ្ហាមិនមែនដោយសារតែវេទិកានោះទេ តែវាជារបៀបដែលគេប្រើប្រាស់វា។

ការផូសតែការប្រូម៉ូត និងការលក់

កំហុសមួយដ៏ធំនោះគឺការផូសតែមាតិកាប្រូម៉ូត។ ផេកអាជីវកម្មភាគច្រើនផ្តោតខ្លាំងពេកលើការបញ្ចុះតម្លៃ ការផ្តល់ជូន និងសារដើម្បីលក់។ ខណៈដែលការប្រូម៉ូតមានភាពសំខាន់ ការប្រើវាខ្លាំងពេកអាចរុញអតិថិជនទៅឆ្ងាយ។ អតិថិជនមិនតាមដានផេកអាជីវកម្មដើម្បីតែផ្សាយពាណិជ្ជកម្មនោះទេ។ ពួកគេចូលចិត្តដែរនូវមាតិកាដែលជួយពួកគេ ផ្តល់ព័ត៌មានដល់ពួកគេ ឬផ្តល់ភស្តុតាងដើម្បីឲ្យគេទុកចិត្តលើអាជីវកម្ម។ យុទ្ធសាស្ត្រមួយដែលល្អគឺឲ្យមានតុល្យភាពរវាងផូសប្រូម៉ូត និងផូសផ្តល់ចំនេះដឹង។

ការផូសឲ្យជាប់លាប់

កំហុសញឹកញាប់មួយទៀតគឺការផូសមិនជាប់លាប់។ អាជីវកម្មមួយចំនួនផូសបានទៀងទាត់ក្នុងរយៈពេលខ្លី និងឈប់ផូសតែម្តងនៅពេលក្រោយមក។ ការធ្វើបែបនេះធ្វើឲ្យគេយល់ថា អាជីវកម្មគឺមិនមានភាពសកម្ម ឬមិនអាចទុកចិត្តបាន។ ការផូសមិនបានជាប់លាប់កាត់បន្ថយការស្គាល់ ដោយសារវេទិកាបណ្តាញសង្គមហាក់ចូលចិត្តគណនេយ្យដែលមានភាពសកម្មជាប់លាប់។ ការផូសជាប់លាប់មិនមានន័យថា ការផូសរាល់ថ្ងៃនោះទេ។ ការផូស ២ ៣ ដងក្នុងមួយសប្តាហ៌ក៏មានប្រសិទ្ធភាពដែរ បើសិនធ្វើបានជាប់លាប់។  

ការមិនអើពើចំពោះខមិន និងសារផ្សេងៗពីអតិថិជន

អាជីវកម្មក្នុងស្រុកជាច្រើនផ្តល់តម្លៃទាបចំពោះការឆ្លើយតបទៅកាន់ការបញ្ចេញយោបល់ ខមិន និងសារផ្សេងៗ។ បណ្តាញសង្គមគឺជាមធ្យោបាយសំរាប់ទំនាក់ទំនង មិនត្រឹមតែជាឆានែលសំរាប់ផ្សាយចេញប៉ុណ្ណោះទេ។ នៅពេលអតិថិជនចង់ទំនាក់ទំនងដោយគ្មានការឆ្លើយតប ពួកគេអាចមានអារម្មណ៍ថា មិនត្រូវបានផ្តល់តម្លៃ ហើយជ្រើសរើសគូប្រកួតប្រជែងរបស់អ្នកទៅវិញ។ ការឆ្លើយតបដោយគួរសម និងរហ័ស បើទោះជាខ្លីៗ បង្ហាញនូវភាពមានវិជ្ជាជីវៈ និងធ្វើឲ្យអតិថិជនមានអារម្មណ៍ថា ត្រូវបានផ្តល់តម្លៃ។ 

ការមិនស្គាល់ទស្សនិកជនគោលដៅ

កង្វះភាពច្បាស់លាស់អំពីទស្សនិកជនគោលដៅគឺជាបញ្ហាចំបងមួយទៀត។ នៅពេលដែលអាជីវកម្មព្យាយាមនិយាយទៅកាន់គ្រប់គ្នា សាររបស់គេភាគច្រើនមានលក្ខណៈមិនច្បាស់លាស់ និងមិនមានប្រសិទ្ធភាព។ ដោយមិនមានការយល់ដឹងពីថាតើអតិថិជនគោលដៅជានរណា បញ្ហាអ្វីដែលគេជួបប្រទះ និង ព័ត៌មានអ្វីដែលពួកគេត្រូវការ មាតិកានឹងបរាជ័យក្នុងការតភ្ជាប់ជាមួយអតិថិជន។ អាជីវកម្មដែលត្រូវការពេលដើម្បីយល់ពីទស្សនិកជនរបស់ពួកគេ អាចបង្កើតមាតិកាដែលពាក់ព័ន្ធ និងមានប្រយោជន៍។ 

ការចម្លងមាតិកាពីផេកផ្សេង

អាជីវកម្មក្នុងស្រុកមួយចំនួនចម្លងមាតិកាពីគូប្រកួតប្រជែង ឬប្រែនធំៗ ដោយជឿថាវាជួយសន្សំពេលវេលា ឬធានានូវលទ្ធផល។ តាមការពិត មាតិកាដែលចម្លងភាគច្រើនមើលទៅមិនធម្មជាតិ ហើយបរាជ័យក្នុងការកសាងទំនុកចិត្ត។ អាជីវកម្មក្នុងស្រុកមាននូវអត្ថប្រយោជន៍ដ៏ខ្លាំងមួយគឺ ពួកគេអាចចែករំលែកនូវរឿងរ៉ាវរបស់ពួកគេ បទពិសោធន៍ និងការទំនាក់ទំនងជាមួយអតិថិជនពិតៗ។ មាតិកាពិតបង្កើតនូវទំនាក់ទំនងខ្លាំងជាងមាតិកាចម្លង។ 

ការផ្តោតលើការឡាចជាងលទ្ធផលពិត

កំហុសញឹកញាប់មួយទៀតគឺការវាស់វែងភាពជោគជ័យដោយគិតតែពីចំនួនឡាច និងចំនួនអ្នកតាមដាន។ ខណៈដែលតួរលេខទាំងនេះគួរឲ្យយើងចង់បាន វាមិនប្រាកដថាចំនួនទាំងនេះស្មើនឹងការរីកលូតលាស់ពិតនៃជំនួញនោះទេ។ បណ្តាញសង្គមគួរតែប្រើដើម្បីទទួលបាន ការសួរ ការចូលទស្សនា ការខល ឬ ការលក់។ អាជីវកម្មគួរតែផ្តោតលើទំនាក់ទំនងដ៏មានអត្ថន័យ ជាជាងតួរលេខឥតប្រយោជន៍។ 

ការបោះបង់ចោលលឿនពេក

អាជីវកម្មក្នុងស្រុកជាច្រើនរំពឹងនូវលទ្ធផលរហ័សពីបណ្តាញសង្គម។ នៅពេលលទ្ធផលមិនលេចចេញភ្លាមៗ ពួកគេឈប់ផូសតែម្តង។ ការធ្វើទីផ្សារក្នុងបណ្តាញសង្គមគឺជាកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលវែង។ ការកសាងទំនុកចិត្ត កិត្តិនាម និងភាពជឿជាក់ គឺត្រូវការពេលវេលា។ អាជីវកម្មដែលមានភាពអត់ធ្មត់ និងភាពជាប់លាប់មានឳកាសនឹងទទួលបានលទ្ធផលវិជ្ជមានក្នុងរយៈពេលវែង។ 

សេចក្តីសន្និដ្ឋាន

បណ្តាញសង្គមអាចជាឧបករណ៍សំរាប់ជម្រុញការរីកចម្រើននៃអាជីវកម្មដ៏មានថាមពល នៅពេលដែលប្រើប្រាស់បានត្រឹមត្រូវ។ ដោយការជៀសវាងនូវកំហុសញឹកញាប់ដូចបានបង្ហាញខាងលើ និងផ្តោតលើភាពជាប់លាប់ ការផ្តល់តម្លៃ ទំនាក់ទំនង និងភាពអត់ធ្មត់ អាជីវកម្មអាចធ្វើឲ្យប្រសើរឡើងនូវវត្តមានអនឡាញរបស់ខ្លួន និងកសាងទំនាក់ទំនងខ្លាំងជាងនេះជាមួយអតិថិជន។ នៅពេលដែលបណ្តាញសង្គមត្រូវបានចាត់ទុកជាការវិនិយោគរយៈពេលវែងមួយជាជាងជាដំណោះស្រាយរហ័សមួយ វានឹងមានប្រសិទ្ធភាពជាងនេះឆ្ងាយ។


Discover more from Nara Agency

Subscribe to get the latest posts sent to your email.

Leave a Reply