អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជាជឿថា អតិថិជនស្វែងរកពួកគេនៅលើ GOOGLE ដោយសារតែពួកគេមានគេហទំព័រ ឬផេកហ្វេសប៊ុក? តែតាមពិតទៅ របៀបដែលអតិថិជនស្វែងរកអាជីវកម្មក្នុងតំបន់នៅលើ GOOGLE គឺមានលក្ខណៈស៊ីជម្រៅជាងនេះ។ ការយល់ពីដំណើរការនេះជួយអាជីវកម្មផ្តោតលើសកម្មភាពដែលត្រឹមត្រូវ ជាជាងខ្ជះខ្ជាយពេលវេលាទៅលើអ្វីៗដែលមិនផ្តល់លទ្ធផល។
អត្ថបទនេះនឹងពន្យល់ពីរបៀបដែលអតិថិជនស្វែងរកអាជីវកម្មក្នុងតំបន់ពិតប្រាកដនៅលើ GOOGLE និងអំពីអ្វីដែលម្ចាស់អាជីវកម្មគួរយលដឹងអំពីវត្តមានរបស់ខ្លួនតាមអនឡាញ។
អតិថិជនភាគច្រើនចាប់ផ្តើមជាមួយការរាវរកបែបសាមញ្ញ
នៅពេលដែលមនុស្សត្រូវការផលិតផល ឬសេវាកម្មមួយ ពួកគេជាធម្មតាចាប់ផ្តើមជាមួយការរាវរកដ៏ងាយមួយនៅលើ GOOGLE។ ពួកគេវាយនូវអ្វីដែលគេចង់បាន និងទីតាំង ជាធម្មតាជាមួយពាក្យសាមញ្ញបំផុត។ ជាឧទាហរណ៍ ពួកគេអាចស្វែងរក ភោជនីយដ្ឋាននៅក្បែរពួកគេ សេវាកម្មជួសជុលក្នុងក្រុងរបស់ពួកគេ ឬក៏គ្លីនិកដែលនៅជិតទីតាំងរបស់គេ។
អតិថិជនមិនគិតពីឈ្មោះរបស់អាជីវកម្មនៅពេលនេះទេ។ ពួកគេគិតអំពីការដោះស្រាយបញ្ហារបស់គេឲ្យបានឆាប់រហ័ស។ ការងាររបស់ GOOGLE គឺត្រូវបង្ហាញលទ្ធផលដែលគួរឲ្យទុកចិត្ត និងពាក់ព័ន្ធបំផុត ស្របទៅតាមការរាវរកនោះ។
ជាញឹកញាប់ ផែនទី GOOGLE គឺជាលទ្ធផលដំបូងដែលអតិថិជនមើលឃើញ
សំរាប់ការរាវរកក្នុងតំបន់ ផែនទី GOOGLE ដើរតួសំខាន់ជាងគេ។ ក្នុងករណីជាច្រើន អតិថិជននឹងឃើញផែនទីមួយ ជាមួយអាជីវកម្មនៅក្បែរៗនោះ មុននឹងពួកគេមើលទៅខាងក្រោមដែលមានជាគេហទំព័រធម្មតា។ រឿងនេះជារឿងពិតមែនទែនពិសេសសំរាប់ទូរស័ព្ទដៃ ដែលប្រជាជនកម្ពុជាប្រើភាគច្រើនដើម្បីរាវរកអនឡាញ។
អាជីវកម្មដែលចេញមកលើផែនទី GOOGLE ដោយមានព័ត៌មានច្បាស់លាស់ រូបថត និងមតិខមិន តែងតែទទួលបានការចាប់អារម្មណ៍មុនគេ។ អតិថិជនជាច្រើនរើសយកដោយផ្ទាល់ចេញពីផែនទី ដោយមិនចូលមើលគេហទំព័រឡើយ។
ទីតាំងមានសារសំខាន់ជាងអ្វីដែលអាជីវកម្មជាច្រើនគិត
GOOGLE គិតពីទីតាំងខ្លាំងនៅពេលដែលបង្ហាញអាជីវកម្មក្នុងតំបន់។ អតិថិជនជាទូទៅមើលឃើញអាជីវកម្មដែលនៅជិតពួកគេ ឬជិតទៅនឹងទីតាំងដែលគេរាវរក។ បើទោះបីជាអាជីវកម្មល្អជាងក៏ដោយ នៅតែមិនចេញមកនោះទេ ប្រសិនបើវានៅឆ្ងាយពីអ្នករាវរក។
នេះមានន័យថា វត្តមានក្នុងតំបន់គឺមិនត្រឹមតែដោយសារភាពពេញនិយមប៉ុណ្ណោះទេ។ វាគឺជាភាពពាក់ព័ន្ធទៅនឹងទីតាំងរបស់អតិថិជននៅពេលនោះ។ នេះហើយជាមូលហេតុដែលអាស័យដ្ឋានជាក់លាក់ និងការកំណត់តំបន់នៃការផ្តល់សេវាកម្មមានសារសំខាន់ខ្លាំង។
ការដាក់ប្រភេទអាជីវកម្មត្រឹមត្រូវជួយ GOOGLE យល់ពីអ្វីដែលអ្នកលក់
GOOGLE ចាំបាច់ត្រូវយល់ពីប្រភេទអាជីវកម្មរបស់អ្នកសិន មុននឹងវាអាចបង្ហាញទៅកាន់អតិថិជនបានត្រឹមត្រូវ។ ការយល់នេះគឺបានមកពីប្រភេទនៃអាជីវកម្ម មិនមែនពីការបរិយាយវែងនោះទេ។
នៅពេលប្រភេទអាជីវកម្មត្រូវបានដាក់ត្រឹមត្រូវ និងជាក់លាក់ GOOGLE អាចផ្គូផ្គងអាជីវកម្មទៅកាន់ការរាវរកបានត្រឹមត្រូវ។ នៅពេលប្រភេទអាជីវកម្មត្រូវបានដាក់ខុស ឬទូលំទូលាយពេក អាជីវកម្មនោះអាចនឹងមិនសូវលេចឡើងសំរាប់ការរាវរក ឬក៏លេចឡើងចំពោះការរាវរកមិនចំគោលដៅ។
ការផ្តល់មតិ យោបល់មានឥទ្ធិពលខ្លាំងចំពោះការសម្រេចចិត្តរបស់អតិថិជន
បើទោះបីជាអាជីវកម្មមួយលេចឡើងលើ GOOGLE ក៏ដោយ អតិថិជននៅតែត្រូវសម្រេចចិត្តថាទាក់ទងទៅអាជីវកម្មនោះឬអត់។ មតិ ខមិនដើរតួនាទីធំក្នុងការសម្រេចចិត្តនេះ។
អតិថិជនក្នុងប្រទេសកម្ពុជាជាញឹកញាប់អានមតិ យោបល់ ដើម្បីឲ្យដឹងថាតើអាជីវកម្មមួយពិតប្រាកដ និងគួរឲ្យទុកចិត្តបានឬអត់។ អាជីវកម្មដែលទទួលបានមតិ យោបល់ថ្មីៗ ហើយវិជ្ជមានតែងទទួលបានការហៅចូល ការផ្ញើសារ ឬការមកមើលផ្ទាល់បានច្រើនជាង។ មតិ យោបល់មិនត្រឹមតែដើម្បីទទួលលំដាប់ខ្ពស់ក្នុង GOOGLE ប៉ុណ្ណោះទេ តែវាក៏ជាកត្តាជំរុញដ៏សំខាន់ឲ្យអតិថិជនជ្រើសរើសយកអាជីវកម្មអ្នក។
រូបថតជួយឲ្យអតិថិជនមានទំនុកចិត្ត
រូបថតជួយអតិថិជនឲ្យបង្កើតរូបភាពក្នុងចិត្តអំពីអាជីវកម្មមួយ មុនគេមកផ្ទាល់ ឬធ្វើទំនាក់ទំនងមក។ ការមានរូបថត ដូចជា ហាង ការិយាល័យ ផលិតផល សេវាកម្ម និងក្រុមការងារជួយកាត់បន្ថយភាពមិនច្បាស់លាស់ក្នុងចិត្តអតិថិជន។
នៅពេលដែលអតិថិជនបានឃើញរូបថតពិត ពួកគេមានអារម្មណ៍ថា មានទំនុកចិត្តជាងមុន គឺថា អាជីវកម្មគឺមានពិតប្រាកដ និងមានលក្ខណៈអាជីពខ្ពស់។ កត្តានេះតែងធ្វើឲ្យមានភាពខុសគ្នាខ្លាំងរវាងការជ្រើសរើសយកអាជីវកម្មមួយជំនួសឲ្យអាជីវកម្មមួយទៀត។
អតិថិជនភាគច្រើនមិនដែលចូលមើលគេហទំព័រ
ការយល់ខុសញឹកញាប់មួយគឺថា អតិថិជនតែងតែចូលមើលគេហទំព័រសិន មុននឹងទាក់ទងមកអាជីវកម្មមួយ។ តែតាមពិត អតិថិជនជាច្រើនមិនដែលចុចហួស GOOGLE នោះទេ។
ពួកគេអានឈ្មោះអាជីវកម្ម មតិខមិន រូបថត ម៉ោងដំណើរការ និងព័ត៌មានទំនាក់ទំនងដោយផ្ទាល់លើ GOOGLE ឬ GOOGLE MAPS។ បើសិនអ្វីទាំងអស់ដែលគេត្រូវការគឺច្បាស់លាស់ហើយ ពួកគេនឹងតេហៅ ផ្ញើសារ ឬមកកាន់ទីតាំងហាងផ្ទាល់ ដោយមិនចាំបាច់ចុចទៅមុខទៀតនោះទេ។
នេះមានន័យថា វត្តមានសំខាន់លើ GOOGLE ជួនកាលវាមានសារប្រយោជន៍ជាងគេហទំព័រស្មុគ្រស្មាញទៅទៀត ចំពោះអាជីវកម្មក្នុងតំបន់។
ភាពជាប់លាប់បង្កើតទំនុកចិត្ត
GOOGLE ក៏ពិនិត្យមើលថាតើអាជីវកម្មមួយមានភាពសកម្ម និងជាប់លាប់ដល់កំរិតណា។ ព័ត៌មានអាប់ដេតថ្មីៗ រូបភាពថ្មីៗ មតិយោបល់ថ្មីៗ និងសកម្មភាពជាទៀងទាត់ផ្តល់សញ្ញាថា អាជីវកម្មមានភាពសកម្ម និងអាចទុកចិត្តបាន។
ក្នុងរយៈពេលមួយ ភាពជាប់លាប់នេះជួយបង្កើនការមើលឃើញ និងទំនុកចិត្ត។ អតិថិជនគឺទំនងនឹងរើសយកអាជីវកម្មណាដែលមានសកម្មភាព ជាជាងអាជីវកម្មដែលគេបោះបង់ចោល។
សរុបសេចក្តី
អតិថិជនមិនបានរកឃើញអាជីវកម្មក្នុងស្រុកលើ GOOGLE ដោយចៃដន្យនោះទេ។ ពួកគេរកឃើញអាជីវកម្មដោយសារ GOOGLE ជឿថា អាជីវកម្មទាំងនោះមានភាពពាក់ព័ន្ធ នៅក្បែរ និងគួរឲ្យទុកចិត្តបាន។
សំរាប់អាជីវកម្មក្នុងប្រទេសកម្ពុជា ការដឹងពីរបៀបដែលអតិថិជនរាវរក និងជ្រើសរើសនៅលើ GOOGLE ជួយឲ្យគេអាចផ្តោតការប្រឹងប្រែងទៅលើអ្វីដែលផ្តល់លទ្ធផលពិត។ វត្តមានលើ GOOGLE ពុំមែនជាល្បិចអ្វីនោះទេ។ វាគឺជា ភាពច្បាស់លាស់ ភាពត្រឹមត្រូវ ទំនុកចិត្ត និងភាពជាប់លាប់។
នៅ Nara Agency ពួកយើងជួយអាជីវកម្មក្នុងស្រុកឲ្យយល់ដឹងពីរបៀបដែលអតិថិជនស្វែងរកពួកគេនៅតាមអនឡាញ និងរបៀបក្នុងការបង្កើនវត្តមានរបស់ពួកគេតាមវិធីសាស្ត្រដែលត្រឹមត្រូវយូរអង្វែង។ នៅពេលដែលអាជីវកម្មពង្រឹងវត្តមានរបស់ពួកគេតាមអនឡាញឲ្យស្របទៅនឹងអកប្បកិរិយាពិតរបស់អតិថិជន GOOGLE នឹងក្លាយជាប្រភពមួយដ៏មានឥទ្ធិពលសំរាប់ការរីកចម្រើនក្នុងរយៈពេលវែង។
Discover more from Nara Agency
Subscribe to get the latest posts sent to your email.

