របៀបប្រែក្លាយអ្នកតាមដានក្នុងផេកបណ្តាញសង្គមឲ្យក្លាយជាអតិថិជនពិត

អាជីវកម្មក្នុងប្រទេសកម្ពុជាជាច្រើនបានប្រើប្រាស់បណ្តាញសង្គមដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម ឬតិកតុក​ យ៉ាងខ្លាំងក្លា ដោយមានអ្នកតាមដាន (Followers) រាប់ពាន់ រាប់ម៉ឺននាក់។ ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមានអ្នកតាមដានច្រើន ការលក់នៅតែមានលក្ខណៈខ្សោយនៅឡើយ។ បញ្ហានេះកើតឡើងដោយសារតែការមានអ្នកតាមដានច្រើនតែមួយមុខមិនអាចទាញយកចំណូលបាននោះទេ។ អ្វីដែលជាបញ្ហាសំខាន់នោះគឺការមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវក្នុងការប្រែក្លាយអ្នកតាមដានទាំងនោះ ឲ្យមានទំនុកចិត្ត ការទំនាក់ទំនងល្អ និងចុងក្រោយក្លាយជាអតិថិជនពិតប្រាកដ។ 

អត្ថបទនេះនឹងជួយពន្យល់នូវរបៀបក្នុងការដែលអាជីវកម្មខ្នាតតូចនិងមធ្យមក្នុងប្រទេសកម្ពុជាអាចធ្វើការប្រែក្លាយអ្នកតាមដានក្នុងបណ្តាញសង្គមទៅជាអតិថិជនដែលចំនាយលុយលើផលិតផល ឬសេវាកម្មរបស់អ្នក ដោយប្រើប្រាស់វិធីសាស្ត្រដែលសាមញ្ញ និងជាក់ស្តែងដែលមានប្រសិទ្ធភាពក្នុងបរិបទទីផ្សារក្នុងតំបន់។ 

ផ្តោតលើអ្នកតាមដានដែលត្រឹមត្រូវ មិនត្រឹមតែចំនួននោះទេ

កំហុសមួយដែលធំបំផុតដែលអាជីវកម្មតែងតែធ្វើគឺការផ្តោតខ្លាំងពេកលើការបង្កើនចំនួនអ្នកតាមដាន។ ការមានអ្នកតាមដានច្រើនមិនអាចជួយបាននោះទេ ប្រសិនបើពួកគេមិនមានចំនាប់អារម្មណ៍ទៅលើផលិតផល ឬ មិនរស់នៅក្នុងតំបន់ដែលអាជីវកម្មធ្វើប្រតិបត្តិការ។ អាជីវកម្មធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជាគួរតែផ្តោតលើការទាញយកអ្នកតាមដានក្នុងតំបន់​ ដែលទំនងនឹងទិញផលិតផលពីអ្នក។​ នៅពេលដែលមាតិកា និងការផ្សាយពាណិជ្ជកម្មមានការតម្រង់ទិសល្អទៅកាន់ទីតាំង ក្រុមអាយុ និងចំណង់ចំណូលចិត្តត្រឹមត្រូវ​ ការទទួលការបញ្ជាទិញនឹងមានការកើនឡើង។ ចំនួនអ្នកតាមដានតិច តែចំគោលដៅ តែងតែផ្តល់លទ្ធផលបានប្រសើរជាងចំនួនច្រើនតែមិនសូវចំគោលដៅ។ 

កសាងទំនុកចិត្តមុននឹងចាប់ផ្តើមនិយាយដល់ការលក់

ទំនុកចិត្តដើរតួនាទីយ៉ាងសំខាន់មួយក្នុងការសម្រេចចិត្តក្នុងការទិញតាមរយៈអនឡាញ ក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ជាច្រើនមានការប្រយ័ត្នប្រយែង ដោយសារតែការបោកប្រាស់ ឬផលិតផលដែលមានគុណភាពទាប ដែលពួកគេធ្លាប់បានជួបប្រទះកន្លងមក។ ប្រសិនបើផេកអាជីវកម្មមួយមើលទៅហាក់មិនមានភាពសកម្ម មិនច្បាស់លាស់ ឬមិនមានបែបផែនត្រឹមត្រូវ មនុស្សនឹងមានភាពស្ទាក់ស្ទើរក្នុងការទិញ។ ការកសាងទំនុកចិត្តអាចធ្វើទៅបាន ដោយការបង្ហាញផលិតផលពិតឲ្យបានញឹកញាប់ ការបង្ហាញនូវមាតិកានៅពីក្រោយការលក់​ ការផូសមតិយោបល់ពិតៗពីអតិថិជនផ្ទាល់ និងការរក្សានូវសកម្មភាពអនឡាញឲ្យបានទៀងទាត់។​ ការធ្វើដោយភាពជាប់លាប់បែបនេះ នឹងជួយពង្រឹងទំនុកចិត្តរបស់អ្នកតាមដាន ថាអាជីវកម្មរបស់អ្នកគឺពិតប្រាកដ និងអាចជឿជាក់បាន។ 

បង្កើតមាតិកាដែលផ្តល់តម្លៃ មិនមែនត្រឹមតែដើម្បីលក់

អ្នកប្រើប្រាស់បណ្តាញសង្គមមិនចង់ឃើញពាណិជ្ជកម្មលក់ដូរគ្រប់ពេលវេលានោះទេ។ ពួកគេតាមដានផេកដែលផ្តល់តម្លៃ និងជួយដោះស្រាយបញ្ហា។ នៅពេលអាជីវកម្មចែករំលែកដំបូន្មានដែលមានប្រយោជន៍ ឆ្លើយនឹងសំនួរដែលតែងតែសួរញឹកញាប់ ឬផ្តល់ការអប់រំទៅទស្សនិកជនរបស់ពួកគេ នោះអាជីវកម្មនោះកំពុងតែដើរតួជាអ្នកជំនាញម្នាក់ ជាជាងដើរតួជាអ្នកលក់តែមួយមុខ។ ជាឧទាហរណ៍ ភោជនីយដ្ឋានមួយអាចពន្យល់ពីបញ្ជីមុខម្ហូបដែលពេញនិយមប្រចាំភោជនីយដ្ឋានរបស់ខ្លួន។ អាជីវកម្មបែបសេវាកម្មអាចចែករំលែកចំនេះដឹងទាក់ទងនឹងវិស័យរបស់ខ្លួន។ មាតិកាប្រភេទនេះជួយកសាងភាពជឿជាក់ និងធ្វើឲ្យអ្នកតាមដានមានអារម្មណ៍ងាយស្រួលក្នុងបញ្ជាទិញ នៅពេលដែលអ្នកបង្ហាញផលិតផលដែលត្រូវលក់។ 

បង្កើតការផ្តល់ជូនដែលច្បាស់លាស់ និងងាយយល់

បើទោះបីជាអ្នកតាមដានចាប់អារម្មណ៍ ក៏ពួកគេមិនទិញដែរ បើសិនគេយល់មិនបានច្បាស់។ អាជីវកម្មក្នុងប្រទេសកម្ពុជាជាច្រើនបាត់បង់អតិថិជនសំខាន់ៗ ដោយសារផូសរបស់ពួកគេមិនបានពន្យល់ឲ្យបានច្បាស់ថា គេកំពុងលក់អ្វី មានតម្លៃប៉ុន្មាន ឬតើបញ្ជាទិញដោយរបៀបណា? ការផ្តល់ព័ត៌មានច្បាស់លាស់មានសារសំខាន់ណាស់។ ការផ្តល់ជូនគួរតែសាមញ្ញ ងាយយល់ តម្លៃគួរតែបង្ហាញបានច្បាស់ ឬមានការបញ្ជាក់ផ្សេងៗ និងរបៀបដែលអ្នកមើលត្រូវធ្វើបន្ទាប់ពីបានមើលពាណិជ្ជកម្មគួរតែមានការបង្ហាញច្បាស់លាស់។ ការប្រើប្រាស់ភាសាសាមញ្ញៗត្រង់ៗ ជាពិសេសភាសាខ្មែរ អាចបង្កើនបរិមាណនៃការលក់ចេញបានយ៉ាងច្រើន។ 

ប្រើប្រាស់ការអំពាវនាវច្បាស់លាស់​ (Calls-to-Action)

វាមានការយល់ច្រឡំមួយដែលម្ចាស់អាជីវកម្មជាច្រើនបានយល់គឺថា អតិថិជននឹងដឹងពីអ្វីដែលត្រូវធ្វើដោយស្វ័យប្រវត្តិបន្ទាប់ពីបានអានផូស។ តែតាមពិត ពួកគេមិនដឹងឡើយ។ អ្នកតាមដានត្រូវការការណែនាំច្បាស់លាស់មួយ។ ការប្រាប់ពួកគេឲ្យផ្ញើសារទៅកាន់ផេក ការដាក់បញ្ជាទិញ ឬការកក់សេវាកម្មមួយ គឺជួយឲ្យពួកគេមិនមានភាពស្ទាក់ស្ទើរ។ នៅពេលការអំពាវនាវត្រូវបានដាក់ជាមួយពាក្យពេចន៍ Caption ក្នុងរូបភាព ឬក្នុងខមិន វាជួយនាំអ្នកប្រើប្រាស់ឲ្យធ្វើសកម្មភាពបន្ទាប់ និងបង្កើនអត្រានៃការលក់ចេញ។ 

ធ្វើការផ្តស់ផ្តងជាមួយអ្នកតាមដានដូចជាជាមួយមនុស្សពិត

បណ្តាញសង្គមពុំមែនជាការទំនាក់ទំនងបែបតែម្ខាងនោះទេ។ ការផ្តស់ផ្តង ការឆ្លើយឆ្លង ជួយបង្កើតទំនាក់ទំនង ហើយទំនាក់ទំនងនឹងនាំទៅរកការលក់។ នៅពេលអាជីវកម្មធ្វើការឆ្លើយតបបានរហ័សទៅកាន់ខមិន និងសារ ការសួរសំនួរ និងបង្ហាញពីការសរសើរចំពោះមតិរិះគន់កែលំអ អ្នកតាមដាននឹងមានអារម្មណ៍ថាខ្លួនមានតម្លៃ។ ក្នុងប្រទេសកម្ពុជាជាពិសេស ការទំនាក់ទំនងបែបគួរសម និងរហ័សអាចធ្វើមានភាពខុសគ្នាខ្លាំងរវាងថាតើនរណាម្នាក់ជ្រើសការទិញ ឬជ្រើសការទៅកាន់ផេកផ្សេងទៀត ដើម្បីទិញទំនិញដូចគ្នានេះ។ 

ប្រើប្រាស់ការតាមដើម្បីទទួលការទិញពីអ្នកតាមដានដែលចាប់អារម្មណ៍

អតិថិជនភាគច្រើនមិនទិញនៅពេលគេឃើញផលិតផលតាមអនឡាញនៅលើកទីមួយនោះទេ។ ការតាមអាចឲ្យអាជីវកម្មអាចធ្វើការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយអតិថិជនដែលបានបង្ហាញការចាប់អារម្មណ៍ ដូចជា អ្នកតាមដានផេក អ្នកមើលវីដេអូ ឬអ្នកប្រើប្រាស់ដែលបានផ្ញើសារពីមុន។ ដោយសារតែអ្នកប្រើប្រាស់ទាំងនេះមានការស្គាល់ប្រេនច្បាស់ ការផ្សាយពាណិជ្ជកម្មដើម្បីតាមអ្នកទាំងនោះមានការចំនាយតិច និងមានប្រសិទ្ធភាពជាង។ បើទោះជាការចំនាយតិចក៏អាចទាញយកលទ្ធផលបានច្រើន​នៅពេលដែលយើងធ្វើវាត្រឹមត្រូវ។ 

វាស់វែងនូវអ្វីដែលនាំមកនូវលទ្ធផលពិតៗ

ការឡាច និងការសែរពិតជាអ្វីដែលយើងចង់បាន ប៉ុន្តែវាមិនបានបង្ហាញពីការរីកចម្រើននៃអាជីវកម្មឡើយ។ អាជីវកម្មធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជាគួរផ្តោតទៅលើ ការទំនាក់ទំនងតាមសារ ការសួរសំនួរ និងការលក់វិញ។ ដោយការយល់ដឹងថា មាតិកា និងយុទ្ធនាការ (Campaign) ណាមួយបានទាញនូវអតិថិជនច្រើនពិតៗ អាជីវកម្មអាចបង្កើនប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់ពួកគេ និងបង្កើនការវិនិយោគដោយទំនុកចិត្តទៅលើអ្វីដែលផ្តល់លទ្ធផលពិត។ 

ការប្រែក្លាយចំណាប់អារម្មណ៍ទៅជាប្រាក់ចំណូល

ការប្រែក្លាយអ្នកតាមដានក្នុងផេកបណ្តាញសង្គមទៅជាអតិថិជនមិនមែនជាល្បិច ឬការលក់ដោយបង្ខំនោះទេ។​ វាតាមពិតគឺជាការកសាងទំនុកចិត្ត ការផ្តល់តម្លៃប្រយោជន៍ ការផ្តល់ព័ត៌មានច្បាស់លាស់ និងការនាំអតិថិជនជាជំហានៗ។ នៅពេលដែលអ្នកធ្វើវាបានត្រឹមត្រូវ បណ្តាញសង្គមនឹងក្លាយជាមធ្យោបាយក្នុងការលក់ដ៏អស្ចារ្យ មិនត្រឹមតែជាទីកន្លែងសំរាប់តែការផូសមាតិកាប៉ុណ្ណោះទេ។

នៅ Nara Agency ពួកយើងជួយដល់អាជីវកម្មក្នុងប្រទេសកម្ពុជាឲ្យដើរលឿនជាងមុនក្នុងវេទិកាអនឡាញ ហើយផ្តោតទៅលើយុទ្ធសាស្ត្រដែលទាញបានអតិថិជនពិតៗ និងបង្កើតនូវការរីកលូតលាស់ប្រកបដោយចីរភាព។ ជាមួយវិធីសាស្ត្រត្រឹមត្រូវ បណ្តាញសង្គមអាចក្លាយជាប្រភពមិនចេះរីងស្ងួតនៃអតិថិជន និងការលក់ មិនត្រឹមតែការឡាច និងចំនួនអ្នកតាមដានប៉ុណ្ណោះទេ។


Discover more from Nara Agency

Subscribe to get the latest posts sent to your email.

Leave a Reply