បណ្តាញសង្គម

កំហុសដែលកើតឡើងញឹកញាប់ក្នុងការប្រើប្រាស់បណ្តាញសង្គមរបស់អាជីវកម្មក្នុងស្រុក

បណ្តាញសង្គមបានក្លាយជាឧបករណ៍សំរាប់ធ្វើទីផ្សារដ៏សំខាន់បំផុតមួយសំរាប់អាជីវកម្មក្នុងស្រុក។ វាអនុញ្ញាតិឲ្យអាជីវកម្មធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជន ការកសាងទំនុកចិត្ត និងការបង្កើនការស្គាល់ដោយប្រើប្រាស់ការចំនាយតិច។​ ទោះជាបែបនេះក្តី អាជីវកម្មក្នុងស្រុកជាច្រើននៅតែពិបាកក្នុងការទទួលលទ្ធផលពីបណ្តាញសង្គម។ ភាគច្រើន បញ្ហាមិនមែនដោយសារតែវេទិកានោះទេ តែវាជារបៀបដែលគេប្រើប្រាស់វា។ ការផូសតែការប្រូម៉ូត និងការលក់ កំហុសមួយដ៏ធំនោះគឺការផូសតែមាតិកាប្រូម៉ូត។ ផេកអាជីវកម្មភាគច្រើនផ្តោតខ្លាំងពេកលើការបញ្ចុះតម្លៃ ការផ្តល់ជូន និងសារដើម្បីលក់។ ខណៈដែលការប្រូម៉ូតមានភាពសំខាន់ ការប្រើវាខ្លាំងពេកអាចរុញអតិថិជនទៅឆ្ងាយ។ អតិថិជនមិនតាមដានផេកអាជីវកម្មដើម្បីតែផ្សាយពាណិជ្ជកម្មនោះទេ។ ពួកគេចូលចិត្តដែរនូវមាតិកាដែលជួយពួកគេ ផ្តល់ព័ត៌មានដល់ពួកគេ ឬផ្តល់ភស្តុតាងដើម្បីឲ្យគេទុកចិត្តលើអាជីវកម្ម។ យុទ្ធសាស្ត្រមួយដែលល្អគឺឲ្យមានតុល្យភាពរវាងផូសប្រូម៉ូត និងផូសផ្តល់ចំនេះដឹង។ ការផូសឲ្យជាប់លាប់ កំហុសញឹកញាប់មួយទៀតគឺការផូសមិនជាប់លាប់។ អាជីវកម្មមួយចំនួនផូសបានទៀងទាត់ក្នុងរយៈពេលខ្លី និងឈប់ផូសតែម្តងនៅពេលក្រោយមក។ ការធ្វើបែបនេះធ្វើឲ្យគេយល់ថា អាជីវកម្មគឺមិនមានភាពសកម្ម ឬមិនអាចទុកចិត្តបាន។ ការផូសមិនបានជាប់លាប់កាត់បន្ថយការស្គាល់ ដោយសារវេទិកាបណ្តាញសង្គមហាក់ចូលចិត្តគណនេយ្យដែលមានភាពសកម្មជាប់លាប់។ ការផូសជាប់លាប់មិនមានន័យថា ការផូសរាល់ថ្ងៃនោះទេ។ ការផូស ២ ៣ ដងក្នុងមួយសប្តាហ៌ក៏មានប្រសិទ្ធភាពដែរ បើសិនធ្វើបានជាប់លាប់។   ការមិនអើពើចំពោះខមិន និងសារផ្សេងៗពីអតិថិជន អាជីវកម្មក្នុងស្រុកជាច្រើនផ្តល់តម្លៃទាបចំពោះការឆ្លើយតបទៅកាន់ការបញ្ចេញយោបល់ ខមិន និងសារផ្សេងៗ។ បណ្តាញសង្គមគឺជាមធ្យោបាយសំរាប់ទំនាក់ទំនង មិនត្រឹមតែជាឆានែលសំរាប់ផ្សាយចេញប៉ុណ្ណោះទេ។ នៅពេលអតិថិជនចង់ទំនាក់ទំនងដោយគ្មានការឆ្លើយតប ពួកគេអាចមានអារម្មណ៍ថា មិនត្រូវបានផ្តល់តម្លៃ ហើយជ្រើសរើសគូប្រកួតប្រជែងរបស់អ្នកទៅវិញ។ ការឆ្លើយតបដោយគួរសម និងរហ័ស បើទោះជាខ្លីៗ បង្ហាញនូវភាពមានវិជ្ជាជីវៈ និងធ្វើឲ្យអតិថិជនមានអារម្មណ៍ថា […]

កំហុសដែលកើតឡើងញឹកញាប់ក្នុងការប្រើប្រាស់បណ្តាញសង្គមរបស់អាជីវកម្មក្នុងស្រុក Read More »

អ្វីដែលត្រូវផូសលើហ្វេសប៊ុកនៅពេលអ្នកមិនដឹងថាត្រូវផូសអ្វី

អាជីវកម្មជាច្រើននៅប្រទេសកម្ពុជាជួបប្រទះនៅបញ្ហាដូចគ្នា។ ពួកគេដឹងថាហ្វេសប៊ុកមានសារសំខាន់ ប៉ុន្តែ នៅពេលដែលពួកគេចង់ផូសអ្វីមួយ ពួកគេមិនដឹងថា ត្រូវផូសនិយាយពីអ្វី ឬចែករំលែកពីអ្វី។ ពីថ្ងៃឡើងដល់សប្តាហ៍ សប្តាហ៍ឡើងដល់ខែ ផេកហ្វេសប៊ុករបស់ពួកគេនៅតែគ្មានសកម្មភាព។ ប៉ុន្តែនេះជារឿងធម្មតា ហើយវាពុំមានន័យថា អាជីវកម្មនោះបានបរាជ័យក្នុងការធ្វើទីផ្សារឡើយ។ ជាធម្មតា វាមានន័យថា អាជីវកម្មនោះកំពុងតែគិតច្រើនជ្រុលអំពីមាតិកាដែលត្រូវផូសផ្សាយ។  ការពិតនោះគឺថា មាតិកាលើហ្វេសប៊ុកដែលមានប្រសិទ្ធភាពមិនចាំបាច់មានការច្នៃប្រឌិតអ្វីខ្លាំងពេក ឬស្មុគ្រស្មាញអ្វីនោះទេ។ វាគ្រាន់តែត្រូវការភាពពិត ភាពមានប្រយោជន៍ និងភាពជាប់លាប់។ នៅពេលដែលអាជីវកម្មយល់ពីបញ្ហានេះ ការផូសផ្សាយនឹងប្រែក្លាយជាភាពងាយស្រួលជាងមុន។  ត្រូវចងចាំពីមូលហេតុដែលទស្សនិកជនធ្វើការតាមដានផេកអាជីវកម្មរបស់អ្នក មនុស្សមិនតាមដានផេកអាជីវកម្មរបស់អ្នកត្រឹមតែដើម្បីមើលការប្រូម៉ូតផលិតផលនោះទេ។ ពួកគេតាមដានផេកមួយដើម្បីរៀនសូត្រ ដើម្បីភ្ជាប់ទំនាក់ទំនង និងដើម្បីមើលថាតើអាជីវកម្មអ្នកគួរឲ្យទុកចិត្តបានឬទេ។ នៅពេលអ្នកយល់ពីចំនុចនេះ គំនិតក្នុងការធ្វើមាតិកានឹងកើតឡើងដោយឯកឯង។ ជំនួសឲ្យការសួរថា តើខ្ញុំគួរផូសអ្វីនៅថ្ងៃនេះ? អ្នកគួរតែសួរថា តើអ្វីទៅដែលមានប្រយោជន៍សំរាប់អតិថិជនរបស់ខ្ញុំនៅថ្ងៃនេះ? វិញ។ ការផ្លាស់ប្តូរផ្នត់គំនិតតូចមួយនេះជួយកំចាត់ចោលនូវសំពាធ ហើយបើកឳកាសសំរាប់គំនិតមាតិកាជាច្រើន។  ចែករំលែកពីអ្វីដែលកើតឡើងនៅក្នុងអាជីវកម្មរបស់អ្នកជារៀងរាល់ថ្ងៃ រាល់អាជីវកម្មតែងតែមានសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ ហើយសកម្មភាពទាំងនេះគឺជាមាតិកាមួយរួចស្រេចទៅហើយ។ ការរៀបចំផលិតផល ការបំរើសេវាជូនអតិថិជន ការទទួលទំនិញ ការរៀបចំហាង ឬការធ្វើការជាមួយក្រុមការងាររបស់អ្នក សុទ្ធតែជាមាតិកាដែលអាចចែករំលែកបាន។ រូបភាពសាមញ្ញៗ វីដេអូខ្លីៗដែលបង្ហាញពីការងារពិតជួយកសាងទំនុកចិត្ត។ អតិថិជនក្នុងប្រទេសកម្ពុជាចង់មើលឃើញនូវភាពពិត។ ពួកគេចង់ឃើញថា មានក្រុមការងារពិតៗ ដែលធ្វើការនៅខាងក្រោយផេក មិនមែនត្រឹមតែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ។  ឆ្លើយសំនួរដែលអតិថិជនតែងតែសួរអ្នកជាញឹកញាប់

អ្វីដែលត្រូវផូសលើហ្វេសប៊ុកនៅពេលអ្នកមិនដឹងថាត្រូវផូសអ្វី Read More »

របៀបប្រែក្លាយអ្នកតាមដានក្នុងផេកបណ្តាញសង្គមឲ្យក្លាយជាអតិថិជនពិត

អាជីវកម្មក្នុងប្រទេសកម្ពុជាជាច្រើនបានប្រើប្រាស់បណ្តាញសង្គមដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម ឬតិកតុក​ យ៉ាងខ្លាំងក្លា ដោយមានអ្នកតាមដាន (Followers) រាប់ពាន់ រាប់ម៉ឺននាក់។ ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមានអ្នកតាមដានច្រើន ការលក់នៅតែមានលក្ខណៈខ្សោយនៅឡើយ។ បញ្ហានេះកើតឡើងដោយសារតែការមានអ្នកតាមដានច្រើនតែមួយមុខមិនអាចទាញយកចំណូលបាននោះទេ។ អ្វីដែលជាបញ្ហាសំខាន់នោះគឺការមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវក្នុងការប្រែក្លាយអ្នកតាមដានទាំងនោះ ឲ្យមានទំនុកចិត្ត ការទំនាក់ទំនងល្អ និងចុងក្រោយក្លាយជាអតិថិជនពិតប្រាកដ។  អត្ថបទនេះនឹងជួយពន្យល់នូវរបៀបក្នុងការដែលអាជីវកម្មខ្នាតតូចនិងមធ្យមក្នុងប្រទេសកម្ពុជាអាចធ្វើការប្រែក្លាយអ្នកតាមដានក្នុងបណ្តាញសង្គមទៅជាអតិថិជនដែលចំនាយលុយលើផលិតផល ឬសេវាកម្មរបស់អ្នក ដោយប្រើប្រាស់វិធីសាស្ត្រដែលសាមញ្ញ និងជាក់ស្តែងដែលមានប្រសិទ្ធភាពក្នុងបរិបទទីផ្សារក្នុងតំបន់។  ផ្តោតលើអ្នកតាមដានដែលត្រឹមត្រូវ មិនត្រឹមតែចំនួននោះទេ កំហុសមួយដែលធំបំផុតដែលអាជីវកម្មតែងតែធ្វើគឺការផ្តោតខ្លាំងពេកលើការបង្កើនចំនួនអ្នកតាមដាន។ ការមានអ្នកតាមដានច្រើនមិនអាចជួយបាននោះទេ ប្រសិនបើពួកគេមិនមានចំនាប់អារម្មណ៍ទៅលើផលិតផល ឬ មិនរស់នៅក្នុងតំបន់ដែលអាជីវកម្មធ្វើប្រតិបត្តិការ។ អាជីវកម្មធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជាគួរតែផ្តោតលើការទាញយកអ្នកតាមដានក្នុងតំបន់​ ដែលទំនងនឹងទិញផលិតផលពីអ្នក។​ នៅពេលដែលមាតិកា និងការផ្សាយពាណិជ្ជកម្មមានការតម្រង់ទិសល្អទៅកាន់ទីតាំង ក្រុមអាយុ និងចំណង់ចំណូលចិត្តត្រឹមត្រូវ​ ការទទួលការបញ្ជាទិញនឹងមានការកើនឡើង។ ចំនួនអ្នកតាមដានតិច តែចំគោលដៅ តែងតែផ្តល់លទ្ធផលបានប្រសើរជាងចំនួនច្រើនតែមិនសូវចំគោលដៅ។  កសាងទំនុកចិត្តមុននឹងចាប់ផ្តើមនិយាយដល់ការលក់ ទំនុកចិត្តដើរតួនាទីយ៉ាងសំខាន់មួយក្នុងការសម្រេចចិត្តក្នុងការទិញតាមរយៈអនឡាញ ក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ជាច្រើនមានការប្រយ័ត្នប្រយែង ដោយសារតែការបោកប្រាស់ ឬផលិតផលដែលមានគុណភាពទាប ដែលពួកគេធ្លាប់បានជួបប្រទះកន្លងមក។ ប្រសិនបើផេកអាជីវកម្មមួយមើលទៅហាក់មិនមានភាពសកម្ម មិនច្បាស់លាស់ ឬមិនមានបែបផែនត្រឹមត្រូវ មនុស្សនឹងមានភាពស្ទាក់ស្ទើរក្នុងការទិញ។ ការកសាងទំនុកចិត្តអាចធ្វើទៅបាន ដោយការបង្ហាញផលិតផលពិតឲ្យបានញឹកញាប់ ការបង្ហាញនូវមាតិកានៅពីក្រោយការលក់​ ការផូសមតិយោបល់ពិតៗពីអតិថិជនផ្ទាល់ និងការរក្សានូវសកម្មភាពអនឡាញឲ្យបានទៀងទាត់។​

របៀបប្រែក្លាយអ្នកតាមដានក្នុងផេកបណ្តាញសង្គមឲ្យក្លាយជាអតិថិជនពិត Read More »