Content Marketing

អ្វីដែលត្រូវផូសលើហ្វេសប៊ុកនៅពេលអ្នកមិនដឹងថាត្រូវផូសអ្វី

អាជីវកម្មជាច្រើននៅប្រទេសកម្ពុជាជួបប្រទះនៅបញ្ហាដូចគ្នា។ ពួកគេដឹងថាហ្វេសប៊ុកមានសារសំខាន់ ប៉ុន្តែ នៅពេលដែលពួកគេចង់ផូសអ្វីមួយ ពួកគេមិនដឹងថា ត្រូវផូសនិយាយពីអ្វី ឬចែករំលែកពីអ្វី។ ពីថ្ងៃឡើងដល់សប្តាហ៍ សប្តាហ៍ឡើងដល់ខែ ផេកហ្វេសប៊ុករបស់ពួកគេនៅតែគ្មានសកម្មភាព។ ប៉ុន្តែនេះជារឿងធម្មតា ហើយវាពុំមានន័យថា អាជីវកម្មនោះបានបរាជ័យក្នុងការធ្វើទីផ្សារឡើយ។ ជាធម្មតា វាមានន័យថា អាជីវកម្មនោះកំពុងតែគិតច្រើនជ្រុលអំពីមាតិកាដែលត្រូវផូសផ្សាយ។  ការពិតនោះគឺថា មាតិកាលើហ្វេសប៊ុកដែលមានប្រសិទ្ធភាពមិនចាំបាច់មានការច្នៃប្រឌិតអ្វីខ្លាំងពេក ឬស្មុគ្រស្មាញអ្វីនោះទេ។ វាគ្រាន់តែត្រូវការភាពពិត ភាពមានប្រយោជន៍ និងភាពជាប់លាប់។ នៅពេលដែលអាជីវកម្មយល់ពីបញ្ហានេះ ការផូសផ្សាយនឹងប្រែក្លាយជាភាពងាយស្រួលជាងមុន។  ត្រូវចងចាំពីមូលហេតុដែលទស្សនិកជនធ្វើការតាមដានផេកអាជីវកម្មរបស់អ្នក មនុស្សមិនតាមដានផេកអាជីវកម្មរបស់អ្នកត្រឹមតែដើម្បីមើលការប្រូម៉ូតផលិតផលនោះទេ។ ពួកគេតាមដានផេកមួយដើម្បីរៀនសូត្រ ដើម្បីភ្ជាប់ទំនាក់ទំនង និងដើម្បីមើលថាតើអាជីវកម្មអ្នកគួរឲ្យទុកចិត្តបានឬទេ។ នៅពេលអ្នកយល់ពីចំនុចនេះ គំនិតក្នុងការធ្វើមាតិកានឹងកើតឡើងដោយឯកឯង។ ជំនួសឲ្យការសួរថា តើខ្ញុំគួរផូសអ្វីនៅថ្ងៃនេះ? អ្នកគួរតែសួរថា តើអ្វីទៅដែលមានប្រយោជន៍សំរាប់អតិថិជនរបស់ខ្ញុំនៅថ្ងៃនេះ? វិញ។ ការផ្លាស់ប្តូរផ្នត់គំនិតតូចមួយនេះជួយកំចាត់ចោលនូវសំពាធ ហើយបើកឳកាសសំរាប់គំនិតមាតិកាជាច្រើន។  ចែករំលែកពីអ្វីដែលកើតឡើងនៅក្នុងអាជីវកម្មរបស់អ្នកជារៀងរាល់ថ្ងៃ រាល់អាជីវកម្មតែងតែមានសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ ហើយសកម្មភាពទាំងនេះគឺជាមាតិកាមួយរួចស្រេចទៅហើយ។ ការរៀបចំផលិតផល ការបំរើសេវាជូនអតិថិជន ការទទួលទំនិញ ការរៀបចំហាង ឬការធ្វើការជាមួយក្រុមការងាររបស់អ្នក សុទ្ធតែជាមាតិកាដែលអាចចែករំលែកបាន។ រូបភាពសាមញ្ញៗ វីដេអូខ្លីៗដែលបង្ហាញពីការងារពិតជួយកសាងទំនុកចិត្ត។ អតិថិជនក្នុងប្រទេសកម្ពុជាចង់មើលឃើញនូវភាពពិត។ ពួកគេចង់ឃើញថា មានក្រុមការងារពិតៗ ដែលធ្វើការនៅខាងក្រោយផេក មិនមែនត្រឹមតែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ។  ឆ្លើយសំនួរដែលអតិថិជនតែងតែសួរអ្នកជាញឹកញាប់ […]

អ្វីដែលត្រូវផូសលើហ្វេសប៊ុកនៅពេលអ្នកមិនដឹងថាត្រូវផូសអ្វី Read More »

10 Content Ideas to Create for Your Local Businesses

In today’s digital-first world, every local business—whether it’s a coffee shop, fitness studio, restaurant, boutique, or service provider—needs a strong digital presence. Content is the backbone of that presence. By creating and sharing the right types of content, local businesses can build trust, attract new customers, and stay relevant in a competitive market. Below I

10 Content Ideas to Create for Your Local Businesses Read More »