តើអតិថិជនធ្វើការស្វែងរកអាជីវកម្មក្នុងស្រុកនៅលើ GOOGLE ដោយវិធីណាខ្លះ?
អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជាជឿថា អតិថិជនស្វែងរកពួកគេនៅលើ GOOGLE ដោយសារតែពួកគេមានគេហទំព័រ ឬផេកហ្វេសប៊ុក? តែតាមពិតទៅ របៀបដែលអតិថិជនស្វែងរកអាជីវកម្មក្នុងតំបន់នៅលើ GOOGLE គឺមានលក្ខណៈស៊ីជម្រៅជាងនេះ។ ការយល់ពីដំណើរការនេះជួយអាជីវកម្មផ្តោតលើសកម្មភាពដែលត្រឹមត្រូវ ជាជាងខ្ជះខ្ជាយពេលវេលាទៅលើអ្វីៗដែលមិនផ្តល់លទ្ធផល។ អត្ថបទនេះនឹងពន្យល់ពីរបៀបដែលអតិថិជនស្វែងរកអាជីវកម្មក្នុងតំបន់ពិតប្រាកដនៅលើ GOOGLE និងអំពីអ្វីដែលម្ចាស់អាជីវកម្មគួរយលដឹងអំពីវត្តមានរបស់ខ្លួនតាមអនឡាញ។ អតិថិជនភាគច្រើនចាប់ផ្តើមជាមួយការរាវរកបែបសាមញ្ញ នៅពេលដែលមនុស្សត្រូវការផលិតផល ឬសេវាកម្មមួយ ពួកគេជាធម្មតាចាប់ផ្តើមជាមួយការរាវរកដ៏ងាយមួយនៅលើ GOOGLE។ ពួកគេវាយនូវអ្វីដែលគេចង់បាន និងទីតាំង ជាធម្មតាជាមួយពាក្យសាមញ្ញបំផុត។ ជាឧទាហរណ៍ ពួកគេអាចស្វែងរក ភោជនីយដ្ឋាននៅក្បែរពួកគេ សេវាកម្មជួសជុលក្នុងក្រុងរបស់ពួកគេ ឬក៏គ្លីនិកដែលនៅជិតទីតាំងរបស់គេ។ អតិថិជនមិនគិតពីឈ្មោះរបស់អាជីវកម្មនៅពេលនេះទេ។ ពួកគេគិតអំពីការដោះស្រាយបញ្ហារបស់គេឲ្យបានឆាប់រហ័ស។ ការងាររបស់ GOOGLE គឺត្រូវបង្ហាញលទ្ធផលដែលគួរឲ្យទុកចិត្ត និងពាក់ព័ន្ធបំផុត ស្របទៅតាមការរាវរកនោះ។ ជាញឹកញាប់ ផែនទី GOOGLE គឺជាលទ្ធផលដំបូងដែលអតិថិជនមើលឃើញ សំរាប់ការរាវរកក្នុងតំបន់ ផែនទី GOOGLE ដើរតួសំខាន់ជាងគេ។ ក្នុងករណីជាច្រើន អតិថិជននឹងឃើញផែនទីមួយ ជាមួយអាជីវកម្មនៅក្បែរៗនោះ មុននឹងពួកគេមើលទៅខាងក្រោមដែលមានជាគេហទំព័រធម្មតា។ រឿងនេះជារឿងពិតមែនទែនពិសេសសំរាប់ទូរស័ព្ទដៃ ដែលប្រជាជនកម្ពុជាប្រើភាគច្រើនដើម្បីរាវរកអនឡាញ។ អាជីវកម្មដែលចេញមកលើផែនទី GOOGLE ដោយមានព័ត៌មានច្បាស់លាស់ រូបថត និងមតិខមិន តែងតែទទួលបានការចាប់អារម្មណ៍មុនគេ។ អតិថិជនជាច្រើនរើសយកដោយផ្ទាល់ចេញពីផែនទី […]
តើអតិថិជនធ្វើការស្វែងរកអាជីវកម្មក្នុងស្រុកនៅលើ GOOGLE ដោយវិធីណាខ្លះ? Read More »

