តើមានប្រភេទមាតិកាវីដេអូអ្វីខ្លះដែលលោកអ្នកអាចបង្កើតសំរាប់អាជីវកម្មរបស់អ្នក?​

មាតិកាវីដេអូបានក្លាយជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពសំរាប់អាជីវកម្មក្នុងស្រុកនៃប្រទេសកម្ពុជាក្នុងការធ្វើទំនាក់ទំនង និងផ្តល់ព័ត៌មានទៅកាន់អតិថិជន។ មិនថាតាមរយៈ ហ្វេសប៊ុក តិកតុក យូធូប ឬវេទិកាផ្សេងទៀត វីដេអូជួយអាជីវកម្មក្នុងការពន្យល់ពីតម្លៃរបស់ពួកគេ ការកសាងទំនុកចិត្ត និងការឈរលេចធ្លោក្នុងទីផ្សារប្រកួតប្រជែង។  អត្ថប្រយោជន៍នៃមាតិកាវីដេអូគឺថា វានាំអតិថិជនឲ្យបានឃើញ បានលឺ និង​ស្គាល់អាជីវកម្ម មុននឹងពួកគេធ្វើទំនាក់ទំនងមកកាន់អាជីវកម្មនោះ។ អត្ថបទនេះនឹងពន្យល់ពីប្រភេទវីដេអូផ្សេងៗដែលអាជីវកម្មក្នុងប្រទេសកម្ពុជាអាចបង្កើតដើម្បីទាក់ទាញអតិថិជន និងបង្កើនប្រែនរបស់ពួកគេ។  វីដេអូណែនាំពីអាជីវកម្ម វីដេអូណែនាំពីអាជីវកម្មមួយអាចជួយអតិថិជនឲ្យបានយល់ពី ថាតើអ្នកជានរណា តើអ្នកផ្តល់នូវអ្វីខ្លះ និងហេតុអ្វីអតិថិជនគួររើសយកអ្នក។ អតិថិជនក្នុងប្រទេសកម្ពុជាតែងតែចង់ឃើញនូវក្រុមមនុស្សនៅពីក្រោយអាជីវកម្មមួយមុននឹងគេសម្រេចចិត្តថាទិញ។ វីដេអូសាមញ្ញមួយដែលថតហាងលក់របស់អ្នក ការិយាល័យ ឬកន្លែងធ្វើការអាចជួយប្រែនរបស់អ្នកឲ្យមានអារម្មណ៍ថា ពិតៗ និងគួរជាទីទុកចិត្ត។  ប្រភេទវីដេអូនេះគឺល្អណាស់សំរាប់តាំងជាផូសលើគេជានិច្ច​ (Pinned Post) លើផេកបណ្តាញសង្គម ឬនៅទំព័រដើមរបស់គេហទំព័រ ឬជាវីដេអូដំបូងសំរាប់ទស្សនិកជនថ្មី។  វីដេអូពន្យល់ពីផលិតផលនិងសេវាកម្ម អតិថិជនជាច្រើនមានការស្ទាក់ស្ទើរដោយសារតែពួកគេមិនបានយល់ពេញលេញអំពីផលិតផល ឬសេវាកម្មមួយ។ វីដេអូពន្យល់ជួយកំចាត់ចោលនូវការយល់ច្រឡំ ឬភាពមិនច្បាស់លាស់ផ្សេងៗ ដោយការបង្ហាញច្បាស់ៗថា វាដំណើរការបែបណា តើវាជួយដោះស្រាយបញ្ហាអ្វីខ្លះ និង អតិថិជននឹងទទួលបានអ្វីខ្លះពីផលិតផល ឬសេវាកម្ម។  វីដេអូបែបនេះមានប្រយោជន៍ខ្លាំងពិសេសសំរាប់សេវាកម្ម ផលិតផលបច្ចេកទេស ឬសេវាកម្មមានតម្លៃខ្ពស់ផ្សេងៗ។ នៅពេលអតិថិជនយល់ច្បាស់ ពួកគេអាចនឹងធ្វើសកម្មភាពក្នុងការទិញ ឬជួលសេវាកម្មរបស់អ្នក។  វីដេអូក្រោយឆាក វីដេអូក្រោយឆាកបង្ហាញពីរបៀបដែលអាជីវកម្មមួយធ្វើប្រតិបត្តិការក្នុងជីវិតពិត។ វាអាចជាវីដេអូអំពី ការរៀបចំផលិតផល […]

តើមានប្រភេទមាតិកាវីដេអូអ្វីខ្លះដែលលោកអ្នកអាចបង្កើតសំរាប់អាជីវកម្មរបស់អ្នក?​ Read More »