ការយល់ដឹងអំពីរបៀបដែលអតិថិជនធ្វើសកម្មភាពអនឡាញមានសារសំខាន់ណាស់សំរាប់អាជីវកម្មក្នុងស្រុកដែលចង់ប្រើប្រាស់ការធ្វើទីផ្សារបែបឌីជីថលប្រកបដោយប្រសិទ្ធភាព។ អាជីវកម្មជាច្រើនវិនិយោគពេលវេលា និងលុយកាក់ទៅលើផេកហ្វេសប៊ុក ការផ្សាយពាណិជ្ជកម្ម ឬគេហទំព័រ ប៉ុន្តែនៅតែជួបការលំបាកក្នុងការទទួលបានលទ្ធផលពិត។ បញ្ហាភាគច្រើនពុំមែនដោយសារតែវេទិកានោះទេ ប៉ុន្តែគឺការយល់ច្រឡំអំពីរបៀបដែលអតិថិជនក្នុងស្រុកគិត រាវរក និងសម្រេចចិត្តនៅលើអនឡាញ។
អតិថិជនក្នុងប្រទេសកម្ពុជាប្រើប្រាស់ហ្វេសប៊ុកជាជម្រើសមុនគេ
សំរាប់ប្រជាជនកម្ពុជាភាគច្រើន ហ្វេសប៊ុកគឺជាចំណុចចាប់ផ្តើមចំបងសំរាប់ការប្រើអ៊ីនថឺណែត។ អតិថិជនប្រើប្រាស់ហ្វេសប៊ុកមិនសំរាប់តែការកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីស្វែងរកអាជីវកម្ម ឆែកមើលប្រូម៉ូសិន និងអានខមិនពីអ្នកប្រើប្រាស់ផ្សេងផងដែរ។ នៅពេលដែលនរណាម្នាក់លឺអំពីអាជីវកម្មមួយ រឿងដំបូងដែលពួកគេធ្វើជាញឹកញាប់គឺស្វែងរកផេកហ្វេសប៊ុក ជាជាងគេហទំព័ររបស់អាជីវកម្មនោះ។
នេះមានន័យថា អាជីវកម្មត្រូវបានគេពិចារណាផ្អែកទៅលើភាពសកម្ម ការឆ្លើយតប និងភាពគួរឲ្យទុកចិត្តរបស់ផេកហ្វេសប៊ុកនៃអាជីវកម្មនោះ។ ផេកដែលមានមាតិកាថ្មីៗ រូបភាពពិតៗ និងការឆ្លើយតបរហ័សហាក់ទទួលបានទំនុកចិត្តច្រើនជាងផេកដែលមិនមានសកម្មភាព ឬមិនពេញលក្ខណៈ។
ទំនុកចិត្តត្រូវបានកសាងឡើងតាមរយៈភស្តុតាងលើបណ្តាញសង្គម
អតិថិជនក្នុងប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើភស្តុតាងក្នុងបណ្តាញសង្គម នៅពេលពួកគេសម្រេចចិត្តទិញតាមអនឡាញ។ ពួកគេមើលទៅលើ ខមិន ការសែរ ការប្រតិកម្មតប (រីអេក) និងការរីវីយូ មុននឹងទាក់ទងទៅកាន់អាជីវកម្មមួយ។ អាជីវកម្មមួយដែលមានអ្នកតាមដានច្រើន ប៉ុន្តែមិនសូវមានការឆ្លើយឆ្លងគឺនៅតែមានអារម្មណ៍ថា មិនមានទំនុកចិត្ត។
អតិថិជនជាញឹកញាប់តែងអានខមិនយ៉ាងប្រុងប្រយ័ត្នដើម្បីដឹងរបៀបដែលអាជីវកម្មឆ្លើយតបទៅកាន់សំនួរ ឬសំណូមពរ។ ការឆ្លើយតបដោយគួរសម ចម្លើយច្បាស់លាស់ និងអន្តរទំនាក់ទំនងជាមួយអតិថិជន ជួយបង្កើនទំនុកចិត្ត។ ភាពស្ងាត់ ឬការឆ្លើយតបយឺតអាចបណ្តាលឲ្យអតិថិជនជ្រើសរើសជម្រើសផ្សេងទៀតយ៉ាងលឿន។
ការផ្ញើសារគឺមានការនិយមជាងការបំពេញទំរង់ ឬអ៊ីម៉េល
អតិថិជនក្នុងប្រទេសកម្ពុជាភាគច្រើនចូលចិត្តទាក់ទងទៅអាជីវកម្មតាមរយៈការផ្ញើសារផ្ទាល់ជាងការខល ឬអ៊ីម៉េល។ កម្មវិធីផ្ញើសារតាមហ្វេសប៊ុក (Messenger) តេលេក្រាម ជាដើមត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ដោយសារវាមានអារម្មណ៍ថា មានលក្ខណៈបុគ្គល រហ័ស និងងាយស្រួល។
អតិថិជនជាច្រើនរំពឹងនូវការឆ្លើយតបរហ័ស និងអាចនឹងផ្ញើសារទៅកាន់អាជីវកម្មលើសពីមួយក្នុងពេលតែមួយ។ បើសិនអាជីវកម្មមួយធ្វើការឆ្លើយតបយឺត ឬមិនច្បាស់លាស់ អតិថិជនអាចនឹងជ្រើសរើសដៃគូប្រកួតប្រជែងដោយមិនប្រាប់សោះ។ ល្បឿន និងភាពច្បាស់លាស់ក្នុងការទំនាក់ទំនងដើរតួយ៉ាងសំខាន់ក្នុងការប្រែក្លាយការចាប់អារម្មណ៍ទៅជាការលក់បាន។
ការគិតពីតម្លៃ និងឥរិយាបថប្រៀបធៀប
អតិថិជនក្នុងប្រទេសកម្ពុជាតែងតែធ្វើការប្រៀបធៀបតម្លៃមុននឹងធ្វើការសម្រេចចិត្ត ជាពិសេសសំរាប់សេវាកម្ម និងផលិតផលសំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ពួកគេអាចនឹងផ្ញើសារទៅកាន់អាជីវកម្មច្រើនដើម្បីសួរពីតម្លៃ ការប្រូម៉ូសិន ឬការផ្តល់ជូនជាកញ្ចប់ណាមួយ។
ទោះជាយ៉ាងណាក៏ដោយ ជម្រើសដែលធូរថ្លៃជាងគេមិនតែងតែត្រូវបានគេរើសយកនោះទេ។ ការពន្យល់ច្បាស់លាស់ ទំនាក់ទំនងគួរសម និងភាពអាជីពអាចបង្កើតភាពសាកសមនៃតម្លៃថ្លៃបាន។ អតិថិជនទំនងនឹងទុកចិត្តលើអាជីវកម្មណាដែលពន្យល់ពីតម្លៃ ជាជាងការគ្រាន់តែតាំងតម្លៃ។
ហ្គូកហ្គលត្រូវបានប្រើនៅពេលបំណងទិញខ្លាំងក្លា
ខណៈដែលហ្វេសប៊ុកត្រូវបានប្រើដើម្បីរាវរក ហ្គូកហ្គលជាញឹកញាប់ត្រូវបានប្រើនៅពេលដែលអតិថិជនមានភាពរួចស្រេចក្នុងការបញ្ជាទិញ។ នៅពេលនរណាម្នាក់ស្វែងរកនៅលើហ្គូកហ្គល ឬ ផែនទីហ្គូកហ្គល ជាទូទៅពួកគេតែងមានបំណងខ្លាំងក្នុងការមកមើល ខលហៅ ឬទិញ។
អតិថិជនក្នុងប្រទេសកម្ពុជាតែងស្វែងរកនូវទីតាំង ម៉ោងដំណើរការ ទិសដៅ និងរីវីយូនៅលើផែនទីហ្គូកហ្គល។ ប្រូហ្វាលអាជីវកម្មលើហ្គូកហ្គលដែលត្រូវបានកែកុនបានល្អជាមួយព័ត៌មានជាក់លាក់ និងការរីវីយូវិជ្ជមានអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ពួកគេជាខ្លាំង។
ទំនោរក្នុងការប្រើប្រាស់ទូរស័ព្ទមុនគេ
អតិថិជនក្នុងប្រទេសកម្ពុជាភាគច្រើនប្រើប្រាស់អ៊ីនថឺណែតដោយទូរស័ព្ទដៃរបស់ពួកគេ។ ពួកគេរំពឹងគេហទំព័រ រូបភាព និងសារ នឹងដើរលឿន និងបង្ហាញព័ត៌មានត្រឹមត្រូវនៅលើអេក្រង់ដែលតូច។
បើសិនគេហទំព័រមួយដើរយឺត ពិបាកអាន ឬពិបាកក្នុងការមើលនៅលើទូរស័ព្ទដែលមានអេក្រង់តូច អតិថិជនអាចនឹងចាកចេញភ្លាមៗតែម្តង។ ការឌីហ្សាញងាយៗ អក្សរច្បាស់ៗ និងជម្រើសក្នុងការទំនាក់ទំនងងាយស្រួលតែងមានប្រសិទ្ធភាពជាងការឌីហ្សាញស្មុគ្រស្មាញ។
ការប្រូម៉ូសិន និងមាតិការូបភាពឬវីដេអូទាក់ទាញចំណាប់អារម្មណ៍បានច្រើន
អតិថិជនក្នុងប្រទេសកម្ពុជាឆ្លើយតបទៅកាន់មាតិការូបភាពខ្លាំង ដូចជារូបភាព និងវីដេអូខ្លី។ រូបភាពពិតប្រាកដនៃផលិតផល ទីតាំង បុគ្គលិក និងអតិថិជនតែងផ្តល់លទ្ធផលបានប្រសើរជាងរូបភាពដែលត្រូវបានរចនាខ្លាំងពេក។
ការប្រូម៉ូសិន ការបញ្ចុះតំលៃ និងការផ្តល់ជូនរយៈពេលខ្លី ទាក់ទាញចំណាប់អារម្មណ៍ ប៉ុន្តែវាកាន់តែមានប្រសិទ្ធភាពនៅពេលប្រើជាមួយមាតិកាដែលកសាងទំនុកចិត្ត។ ការប្រូម៉ូតគ្រប់ពេលដោយមិនផ្តល់តម្លៃឬការពន្យល់អាចកាត់បន្ថយនូវភាពជឿជាក់របស់អតិថិជនយូរៗទៅ។
អតិថិជនរំពឹងអាជីវកម្មឲ្យមើលទៅពិតប្រាកដ
អកប្បកិរិយាដ៏សំខាន់មួយរបស់អតិថិជនក្នុងប្រទេសកម្ពុជាចង់មានអារម្មណ៍ថា អាជីវកម្មមួយមានពិតប្រាកដ និងអាចទាក់ទងបាន។ ពួកគេចង់ឃើញអាស័យដ្ឋានច្បាស់លាស់ លេខទូរស័ព្ទ ផេកដែលសកម្ម និងអន្តរទំនាក់ទំនងពិតប្រាកដ។
អាជីវកម្មដែលបង្ហាញមាតិកាក្រោយឆាក រឿងរ៉ាវពិតរបស់អតិថិជន ឬប្រតិបត្តិការប្រចាំថ្ងៃ មើលទៅមានលក្ខណៈពិតប្រាកដជាង។ ភាពពិតនេះតែងមានសារសំខាន់ជាងការធ្វើប្រែនដែលល្អឥតខ្ជោះ។
ការសន្និដ្ឋាន៖ ការធ្វើទីផ្សារគួរតែត្រូវគ្នានឹងឥរិយាបថរបស់អតិថិជន
អតិថិជនក្នុងប្រទេសកម្ពុជាចូលចិត្តបណ្តាញសង្គម ប្រើប្រាស់ទូរស័ព្ទដៃភាគច្រើន និងទាមទារការកសាងទំនុកចិត្តមុន។ ពួកគេឲ្យតម្លៃទៅលើការទំនាក់ទំនងរហ័ស ភស្តុតាង និងព័ត៌មានច្បាស់លាស់។ អាជីវកម្មដែលយល់ពីឥរិយាបថទាំងនេះអាចធ្វើការបង្កើតយុទ្ធសាស្ត្រធ្វើទីផ្សារបែបធម្មជាតិ ជាជាងការបង្ខំ។
ជំនួសឲ្យការចំលងនូវរបៀបធ្វើទីផ្សារតាមបរទេស អាជីវកម្មក្នុងស្រុកគួរតែផ្តោតលើការកសាងទំនុកចិត្ត ការឆ្លើយតបរហ័សនិងមានសុជីវធម៌ និងការធ្វើឲ្យអតិថិជនងាយក្នុងការបន្តដំណើរទៅមុខក្នុងដំណាក់កាលនៃការលក់។ នៅពេលការធ្វើទីផ្សារមានលក្ខណៈស្របទៅនឹងឥរិយាបថរបស់អតិថិជនលើអនឡាញ នោះលទ្ធផលដែលនឹងទទួលបាននឹងមានលក្ខណៈជាប់លាប់ និងមាននិរន្តរភាព។
បើសិនអ្នកលោកអ្នកចង់កសាងវត្តមានលើអ៊ីនថឺណែតដែលត្រូវនឹងឥរិយាបថរបស់អតិថិជនក្នុងប្រទេសកម្ពុជា Nara Agecy យើងខ្ញុំអាចជួយអាជីវកម្មក្នុងស្រុកបង្កើតនូវយុទ្ធសាស្ត្រធ្វើទីផ្សារអនឡាញដែលមានប្រសិទ្ធភាព ដែលផ្តោតលើ ការកសាងទំនុកចិត្ត ភាពច្បាស់លាស់ និងលទ្ធផលពិតៗ។
Discover more from Nara Agency
Subscribe to get the latest posts sent to your email.

